ទីបំផុតរបងថ្មដែលបានសាងសង់នៅតាមតាមឆ្នេរអូឈើទាលបានវាយកម្ចេចចោលហើយ

24

របងថ្មដែលបានសាងសង់នៅតាមតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ នាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយមានការណែនាំពីអាជ្ញាធរខេត្ត។

អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានអោយដឹងថានៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋបាលខេត្ត ធ្វើការសម្របសម្រួលជាមួយម្ចាស់ទីតាំង។ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តរួចមក ម្ចាស់ទីតាំងបានសម្រេចវាយរបងចេញនៅផ្នែកខាងក្រោយ គឺនៅតាមឆ្នេរសមុទ្រ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការរិះគន់យ៉ាងខ្លាំងពីមហាជន រឿងសង់របងលើឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលធ្វើឲ្យបាត់បងសោភ័ណ្ឌភាពឆ្នេរ។ តែនៅពេលនេះស្ថានភាពឆ្នេរវិលទៅសភាពដើមវិញ ក្រោយមានការចំណាត់ការភ្លាមៗពីថ្នាក់ដឹកនាំ និងក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ៕