ប្រជាពលរដ្ឋស្នើសុំអភិបាលខេត្តបន្ទាយមានជ័យឲ្យជួយអន្តរាគមន៍ពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដីនិងផ្ទះនិងចាត់វិធានការចំពោះមន្ត្រីមួយចំនួនក្រោមឱវាទរដ្ឋបាលខេត្ត

7

ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាផ្ដិតមេដៃស្នើសុំអភិបាលខេត្តបន្ទាយមានជ័យឲ្យជួយអន្តរាគមន៍ពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដីនិងផ្ទះដែលមានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុយប៉ោយប៉ែត និងចាត់វិធានការចំពោះមន្ត្រីមួយចំនួនក្រោមឱវាទរដ្ឋបាលខេត្ត ដែលបានប្រើប្រាស់អំណាចទាំងបំពាននៅក្នុងការទទួលស្គាល់ដោយខុសច្បាប់ លើបុគ្គលឈ្មោះ យឹម សំណាង និងឈ្មោះ តាន់ អ៊ុក (ទាយាទសព ឈឹម ជួន) ថាជាម្ចាស់ដីលើដី និងផ្ទះរបស់ពួកគាត់ដោយគ្មានមូលដ្ឋានច្បាប់ ហើយផ្ទុយពីការពិត។

ប្រភពបន្តថា អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដែលពួកគាត់រងគ្រោះរីងរៃ ដោយសារវិវាទដីធ្លីដែលមិនមានការយកចិត្តទុកដាក់ គ្មានការដោះស្រាយ ធ្វើឱ្យពួកគាត់ប្តឹងអន្តរាគមន៍នៅតាមស្ថាប័នរដ្ឋ រហូតដល់ថ្នាក់ដឹកនាំរួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សម្តេចក្រឡា ហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កន្លងមកទោះបីជាមាន លិខិតរបស់ ខុទ្ធកាល័យសម្តេចតេជោ លិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្មីៗនេះ មានលិខិតរបស់ក្រសួងមហាផ្ទៃ បានចេញជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ ដោះស្រាយជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ត្រឡប់ តែសរុបជាលទ្ធផលរហូតមកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកគាត់មិនទទួលបានដំណោះស្រាយអ្វីទាំងអស់។ ពួកគាត់នៅតែបន្តសកម្មភាពទាមទារ និងតវ៉ា តាមរូបភាពផ្សេងៗ។

ប្រភពបន្តទៀតថា សព្វថ្ងៃនេះ ពួកគាត់បានដាក់រូបភាពបដាតវ៉ាធំៗតាមមុខដី និងផ្ទះ ក៏មិនមានអាជ្ញាធរអើពើ ឬប្រហែលជាធ្វើជាមិនដឹង មិនខ្វល់ ហើយប្រហែលជាលួចសើចម៉ាក់ងាយយើងខ្ញុំដែលរងគ្រោះនេះផងមិនដឹង យើងខ្ញុំឈឺចាប់ខ្លាំងណាស់។

ប្រភពពីប្រជាពលរដ្ឋបន្តយ៉ាងនេះថា ប្រហែលជា ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យអាចនឹងមិនដែលបានចុះទៅពិនិត្យទីតាំងដីវិវាទជាក់ស្តែងនោះទេ បើសិន ឯកឧត្តម បានចុះដល់ទីតាំងដី និងផ្ទះ ដែលជាកន្លែងវិវាទ ដីធ្លីរបស់ពួកគាត់ ឯកឧត្តម អាចនឹងហួសចិត្ត ហើយងឿងឆ្ងល់ ដែលមិនគួរទុករឿងវិវាទនេះឱ្យបន្តនៅរីងរៃនោះទេ ព្រោះទីតាំងដីវិវាទនេះ មានផ្ទះ និងរបងផ្ទះ/ដីរឹងមាំ ផ្ទះខ្លះសង់ជាង ២០ឆ្នាំ ខ្លះជិត ២០ឆ្នាំ ខ្លះជាង ១០ឆ្នាំ ទីតាំងដីខ្លះមានដំណាំអាយុកាលជាង ២០ឆ្នាំ។ ពួកគាត់មានអ្នកខ្លះជាអ្នកក្រ ជាអតីតពលករចំណាកស្រុកជាង ១០ឆ្នាំ ទៅរកលុយសន្សំមកទិញដីឡូតិ៍ និងសង់ផ្ទះ ហើយមួយចំនួនទៀត នៅតែជាពលករចំណាកស្រុកនៅស្រុកថៃមិនទាន់អាចមកចូលរួមតវ៉ាការពារដី និងផ្ទះខ្លួនទេ ព្រោះក្រីក្រមិនអាចឈប់ធ្វើការ បាន។ វិវាទដីធ្លីដ៏រាំរៃនេះធ្វើបាបយើងខ្ញុំណាស់ ត្រូវចំណាយលុយតវ៉ាក្តី ចំណាយលុយ ធ្វើសកម្មភាពប្រមូលផ្តុំតវ៉ា និងការប្រជុំពិភាក្សាផ្សេងៗ អ្នកខ្លះសុំច្បាប់កន្លែងធ្វើការប្រឈមនឹងការបញ្ឈប់ ពីការងារ ឬត្រូវកាត់លុយ អ្នកខ្លះមិនបានលក់ដូរ ឬអាជីវកម្មផ្សេង។ អ្នកខ្លះតវ៉ាតាំងពីឪពុក/ម្តាយនៅរស់ ឥឡូវស្លាប់បាត់ ឬធ្លាក់ខ្លួនឈឺ ហើយទុកឱ្យកូនៗបន្តការតវ៉ាការពារដីរបស់ខ្លួន។ វិវាទដីធ្លីនេះ ខាតសេដ្ឋកិច្ចគ្រួសារ ខាតសេដ្ឋកិច្ចជាតិ រវល់ពិបាកចិត្ត/ស្ត្រេសប៉ះពាល់ដល់សុភមង្គលក្នុងគ្រួសារ ប៉ះពាល់ កិត្តិយសថ្នាក់ដឹកនាំខេត្ត និងជាការបង្ហាញថាថ្នាក់ដឹកនាំមូលដ្ឋានមិនយកចិត្តទុកដាក់គោរពចំពោះអនុសាសន៍ដ៏ថ្លៃថ្លា និងស្មោះត្រង់គួរឱ្យគោរពរបស់ សម្តេចតេជោ ដែលតែងជម្រុញឱ្យមានការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់ និងត្រូវប្រកបដោយភាពយុត្តិធម៌។

នៅក្នុងការភូតកុហកនេះ អាជ្ញាធរសង្កាត់ និងរដ្ឋបាលក្រុង បានបញ្ជាក់នៅក្នុងរបាយការណ៍ និងកំណត់ហេតុចុះឈូសឆាយបើកផ្លូវ (តែធ្វើមិនបានសម្រេច) ថាដីផ្លូវចាស់ ខណៈមានឯកសារខ្លះសរសេរថាជាដីឯកជនសម្បទានដោយ ឯកឧត្តម យឹម សំណាង និងឈ្មោះ តាន់ ដារិទ្ធ ឱ្យដីរដ្ឋធ្វើផ្លូវ ហើយចេញលុយធ្វើផ្លូវទៀត។ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកចៅសង្កាត់ វ៉ា ជឹមណារ៉េត បានចុះកិច្ចព្រមព្រៀងសះជា និងសម្បទានតម្លៃដី ជាមួយ ឯកឧត្តម យឹម សំណាង និងលោក តាន់ ដារិទ្ធ ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ បង្ហាញការទទួលស្គាល់ថា ឯកឧត្តម យឹម សំណាង ជាម្ចាស់ដីមានប័ណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុលេខ បជស ០០១៨២០ ចុះថ្ងៃទី០៧ ខែ០៧ ឆ្នាំ១៩៩៨  ទំហំ ៤ហិកតា ៤៦២០ ម៉ែទ្រការ៉េ ខណៈដីទាំងនេះត្រូវបានកាន់កាប់ និងអាស្រ័យផលដោយយើងខ្ញុំជា ប្រជាពលរដ្ឋ។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលបានរងគ្រោះបានដាក់ជាចម្ងល់ថា ហេតុអ្វីក្រដាស់ប័ណ្ណដី១សន្លឹកឆ្នាំ១៩៩៨ គ្មានប្រភពគ្មានសាវតាដី យកមកឈ្លោះបង្ខាំងដីពួកគាត់ដែលជាប្រជាពលរដ្ឋជាង៤២នាក់ ដែលមានបង្កាន់ដៃចុះបញ្ជីដីជាប្រព័ន្ធ(បង្កាន់ដៃប្លង់រឹង)ត្រឹមត្រូវស្របច្បាប់?

ទាក់ទិនករណីខាងលើ ប្រជាពលរដ្ឋបានគូសបញ្ជាក់ថា ពួកគាត់ជាប្រជាពលរដ្ឋ តែងតែគោរពដើរតាម និងបន្តគាំទ្រចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេណដ៏មានសក្តានុពល គ្រប់កាលៈទេសៈ ព្រោះមានតែការដឹកនាំរបស់សម្តេចតេជោ និងអ្នកបន្តវេណរបស់សម្តេចតេជោ ទើបប្រទេសមានសន្តិភាព និងបន្តការរីកចម្រើន ហើយ  សម្តេចតេជោ តែងបង្ហាញការប្តេជ្ញាចិត្តការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងតាមលុបបំបាត់មន្ត្រីអសកម្មដែលបានបង្ករការខាតបង់ដល់ប្រជាពលរដ្ឋ ទុកបញ្ហាប្រជាពលរដ្ឋមិនព្រមដោះស្រាយ៕