ស្ត្រីអ្នកលក់ប្រហិតចៀនតាមចិញ្ចើមផ្លូវនៅខេត្តបាត់ដំបងដែលប្រឌិតរឿងថាមានចោរប្លន់យកលុយនិងមាសអស់ជាច្រើនដំឡឹងពេលនេះសារភាពថាដោយសារជំពាក់លុយគេច្រើនពេក

2

ខេត្តបាត់ដំបង៖ មហាជនក៏ដូចជាសមត្ថកិច្ចមុនដំបូងនាំគ្នាអាណិតព្រោះត្រូវបានក្រុមចោលវាយប្លន់យកលុយនិងមាសអស់ជាច្រើន ហើយសមត្ថកិច្ចក៏ខំប្រឹងញាប់ដៃញាប់ជើងក្នុងការស្រាវជ្រាវរកមុខសញ្ញាដែលស្ត្រីរូបនេះអះអាងថាមានចោរប្លន់យកលុយកាក់និងមាសប្រាក់របស់គាត់។ប៉ុន្តែលទ្ធផលបានមកគឺធ្វើឲ្យសមត្ថកិច្ចក៏ដូចជាមហាជនហួសចិត្តយ៉ាងខ្លាំងព្រោះតែស្ត្រីរូបនេះគាត់បានប្រឌិតរឿងថាមានចោប្លន់ក្នុងគោលបំណងឱ្យម្ចាស់បំណុលបន្ធូរបន្ថយដល់គាត់ខ្លះដោយមិនបានគិតពីផលប៉ះពាល់នៃសន្តិសុខសង្គមនោះឡើយ។

តាមសមត្ថកិច្ចមិនដឹងថា តាមពិតស្ត្រីលក់ប្រហិតម្នាក់រូបនេះជំពាក់លុយគេច្រើន បែកគំនិតប្រឌិតរឿងថាមានចោរវាយប្លន់យកលុយ និងគ្រឿងអលង្ការអស់រាប់តម្លឹងពេលសមត្ថកិច្ចស្រាវជ្រាវ ឃើញថា លាក់លែងជិតក៏ចេញសារភាពសុំទោសកំហុសរបស់ខ្លួន។

សមត្ថកិច្ចនៃស្នងការខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថាស្ត្រីអ្នកលក់ប្រហិតដែលបានរាយការណ៍ប្តឹងដល់សមត្ថកិច្ចជំនាញពីករណីមានចោរមួយក្រុមធ្វើសកម្មភាពវាយប្លន់ទាំងក្បាលព្រលប់អស់ទ្រព្យសម្បត្តិជាច្រើន។បន្ទាប់មក នៅព្រឹកថ្ងៃទី៤ខែវិច្ឆិកាស្រ្តីរូបនេះបានចេញមកសុំទោសដល់សមត្ថកិច្ចក៏ដូចជាមហាជនថាខ្លួនគ្រាន់តែរៀបចំប្រឌិតរឿងតែប៉ុណ្ណោះព្រោះគាត់ជំពាក់លុយគេច្រើនហើយការប្រឌិតរឿងនេះក្នុងគោលបំណងឱ្យម្ចាស់បំណុលទាំងអស់អនុគ្រោះលើកលែង ឬបន្ធូរបន្ថយបានខ្លះ។

ស្ត្រីខាងលើឈ្មោះសំ ជ្រៀន អាយុ ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្ត បាត់ដំបងមានមុខរបរលក់ប្រហិតតាមចិញ្ចើមផ្លូវ។