បែកធ្លាយ ឯកសារ អគ្គនាយកក្រុមហ៊ុន បុរី វិឡា វិចិត្រ ស្នើសុំស្ដាបឹងធំ ទំហំ ៥២៦ហិចតា ក្រុងកំពង់ឆ្នាំង មានទីតាំងក្នុងសង្កាត់កំពង់ឆ្នាំង

94

កំពង់ឆ្នាំង: ក្រោយពីទទួលបាននូវឯកសារមួយចំនួនដូចក្នុងរូបភាព នៅព្រឹកថ្ងៃទី ២ ខែ ៩ ឆ្នាំ ២០២២ នេះផងដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង បានបដិសេធជុំវិញការស្នើសុំស្តា បឹងធំទំហំជាង ៥២៦ហិចតា ដោយអភិបាលខេត្តបានដាក់បញ្ជាឱ្យលោកអភិបាលក្រុងកំពង់ឆ្នាំង អោយធ្វើការបំភ្លឺ និងលុបចោល នូវការស្នើសុំនេះ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តបានបញ្ជាក់ដឹងតាមតេឡេក្រាមទៀតថា(អាងទឹកក្រខ្វក់ADB ចាប់ផ្តើមអនុវត្តឆាប់ៗនេះហើយ )។

ចំណែក លោក ដោក ប៊ុន ថុន ប្រធានមន្ទីរធនធានទឹកខេត្ត បានបញ្ជាក់តាមតេឡេក្រាមថា (ខ្ញុំពិនិត្យតែឯកសារណា ដែលបានយកទៅមន្ទីរធនធានទឹកខេត្តទេ បើឯកសារធ្វើនៅផ្ទះអ្នកផ្សេង ខ្ញុំគ្មានសិទ្ធឡើងទៅពិនិត្យក្នុងផ្ទះគេទេ ។ កុំបារម្មណ៍បើចុះអនុវត្តន៍ ខ្វះនិតិវិធីខ្ញុំត្រូវការកំលាំងសហការណ៍)

យោងលិខិតគោរពស្នើសុំ ចុះថ្ងៃទី១២ ខែ០៨ ឆ្នាំ២០២២  ខ្ញុំបាទឈ្មោះ ច័ន្ទ វិចិត្រ ភេទប្រុស សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៦១៥៦១៦៧៨ មុខរបប អគ្គនាយក ក្រុមហ៊ុន បុរី វិឡា វិចិត្រ ហាយ លែន មានទីលំនៅក្នុង បុរី វីឡា វិចិត្រ ហាយលែន ផ្ទះលេខ A3 ផ្លូវជាតិលេខ៥៣ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  បានគោរពជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំអនុញ្ញាតរៀបចំបូម ស្តារ បឹងទំហំ ៥២៦ហិចតា ដែលមានទីតាំងស្ថិតនៅភូមិដំណាក់កំពូល/ភូមិស្រែព្រីង/ភូមិកណ្ដាល/សង្កាត់កំពង់ឆ្នាំង/ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរក្សាទឹកទុកប្រើប្រាស់ សម្រាប់ដំណាំចំការ និងដោះស្រាយជីវភាពដែលមានទីតាំងដូចខាងលើ។