ក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១០៨នាក់ (PCR) និងអ្នកជាសះស្បើយ ៩០នាក់ ខណៈអ្នកស្លាប់ ០នាក់(០នាក់មិនចាក់វ៉ាក់សាំង)

55

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ១០៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៩០នាក់ និងករណីស្លាប់ ០នាក់ (០នាក់ មិនបានចាក់វ៉ាក់សាំង)

សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ១០៨នាក់ទៀត ជាសះស្បើយ ៩០នាក់ និងស្លាប់ ០នាក់

-ករណីឆ្លង​សហគមន៍​១០៣នាក់

-អ្នកដំណើរពីបរទេស ០៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

-អ្នកឆ្លងសរុប = 121,881នាក់

-អ្នកជាសះស្បើយ = 118,212 នាក់

-អ្នកស្លាប់ = 3,015 នាក់