វេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវចំណោតមហោស្របថ្មី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តបែនដឹកដី ១គ្រឿង ម៉ាក HIYANDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយឈ្មោះ សួន ខា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅ ចុះចំណោតពី ជើង ទៅ ត្បូង លុះមកដល់ចំណុចផ្លូវកោងកេីតហេតុខាងលើ បានរ៉េចង្កូតទៅឆ្វេងបុកនឹងម៉ូតូ១គ្រឿង ម៉ាក HONDA ZOOMER ពណ៌ទឹកក្រូច-ស ពាក់ផ្លាកលេខ ព្រះសីហនុ 1G-7537 បេីកបរដោយឈ្មោះ ប៊ូ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មន្ត្រីនគរបាលខេត្តព្រះសីហនុ រួមដំណើរដោយកូនឈ្មោះ ធី រតនាឧត្តម ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់ នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់មនុស្សទាំង ២នាក់។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចយកនាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រួមទាំងវត្ថុតាង រថយន្តនិងម៉ូតូ ដើម្បីបន្តតាមនីតិវិធី។