ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈចលនាមហាជន ខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះ

10

ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈចលនាមហាជនខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះដែលរួមមានថ្នាក់ក្រុង-ស្រុក និង ឃុំ-សង្កាត់ និងអង្គភាពប្រចាំ អង្គការ សមាគមជុំវិញ ចំនួន ៦០០ នាក់។

សូមបញ្ជាក់ថា, កម្មវិធីសំណេះសំណាលនារសៀលនេះ ត្រូវបានរៀបចំឡើងដើម្បីជាធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទូទៅជូនដល់ក្បាលម៉ាស៊ីនដឹកនាំការងារចលនាមហាជនរបស់គណបក្ស សំដៅគ្រប់គ្រងសមរភូមិសតិអារម្មណ៍មហាជនធានាប្រៀបឈ្នះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តបន្ទាយមានជ័យ លោក អគ្គលេខាធិការ បានអបអរសាទរ ចំពោះលទ្ធផលសម្រេចបានរបស់ថ្នាក់ដឹកនាំគណៈចលនាមហាជនកគ្រប់រចនាសម្ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនស្របតាមការចាត់តាំង និងភារកិច្ចដែលថ្នាក់កណ្តាលដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែងលទ្ធផលគួជាទីមោទនៈនៃការបោះឆ្នោតកន្លងទៅ សរបញ្ជាក់ពីការរួមចំណែកមិនអាចប្រកែកបាននៃការងារចលនាមហាជន។ ក្នុងនាមលោកស្រីប្រធាន និងក្នុងនាមលោកផ្ទាល់ លោកអគ្គលេខាធិការបានធ្វើការលើកទឹកចិត្តដល់រចនាសម្ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងបន្តថែមទៀត ជាពិសេសត្រូវក្តាប់ឱ្យណែននូវវឌ្ឍភាពថ្មីៗនៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចដើម្បីធ្វើការផ្សព្វផ្សាយ បញ្រ្ជាបទៅក្នុងស្រទាប់មហាជនគ្រប់មជ្ឈដ្ឋានឱ្យបានទាន់សភាពការណ៍។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តទី៩ ដែលកណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានចុះជួបក្បាលម៉ាស៊ីនដឹកនាំគណៈចលនាមហាជនថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ដែលកន្លងមក កណៈប្រតិភូបានចុះចំនួន ៨ រាជធានី-ខេត្តរួចមកហើយ ៕