លោក ចេង មុនីរ៉ា នាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូ ខណ្ឌច្បារអំពៅ

20

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និង លោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូ ខណ្ឌច្បារអំពៅ។

លោក ចេង មុនីរ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌របស់ប្រជាពលរដ្ឋកម្ពុជា ដោយសម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកបន្តថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់គឺ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ជាយ័ន្តការពារអាយុជីវិតបងប្អូនដ៏ស័ក្តិសិទ្ធបំផុត និង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។

ចំណែកបងប្អូនដែលបានចាក់ដូសមូលដ្ឋានហើយ ត្រូវទៅចាក់ដូសជំរុញឲ្យបាមត្រឹមត្រូវតាមការណែនាំរប់សគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។

អំណោយកាកបាទក្រហម តាមរយៈ លោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញ ដែលលោក ចេង មុនីរ៉ា នាំយកទៅចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម,ឃីត១កញ្ចប់  ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកាមួយចំនួន ៕