មេអាប៉ោង២នាក់ ត្រូវបានបញ្ជូនមកតុលាការខេត្តកណ្តាល ស្រាប់តែលេចឮព័ត៌មាន មានអ្នកកំពុងរត់ការដោះលែង

107

កណ្តាល៖មេអាប៉ោង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីមិនរៀងចាលទោះបីមានការអប់រំច្រើនដងយ៉ាងណាក៏ដោយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ស្រាប់តែលេចឮព័ត៌មាន មានអ្នកកំពុងរត់ការដោះលែង ។ មជ្ឈដ្ឋានមួយចំនួន កំពុងទន្ទឹងរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងដូចម្តេច ? ។

ការបង្ក្រាបមេអាប៉ោងទាំង២នាក់ នេះ ធ្វើឡើងកាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់អោយដឹងថា  ជនសង្ស័យ២នាក់ ឈ្មោះមុំ ផល អាយុ៦៤ឆ្នាំ និង ឈ្មោះមាស សុខហេង អាយុ៣១ឆ្នាំ ។

សម្ភារៈចាប់យករួមមាន ៖ មេអាប៉ោង ចំនួន១ ចានអាប៉ោង ចំនួន២ គំរបអាប៉ោងជ័រពណ៌ក្រហម ចំនួន៣ កូកាធុនជ័រចំនួន០២ (ពណ៌ក្រហម០១, ពណ៌បៃតង០១) កំរាលជ័រមានលេខអាប៉ោង ចំនួន០២ ប្រាក់រៀល ចំនួន១១២០០០៛ (ដប់មួយម៉ឺនពីរពាន់រៀល) កូនគ្រែឈើ ចំនួន០១  និងកៅអីជ័រពណ៌ក្រហម ចំនួន០៧ ទូរស័ព្ទដៃម៉ាកណូគាអ៉ិនចុចពិល ចំនួន០២គ្រឿង  ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរី២០០៥ ពាក់ស្លាកលេខ កណ្តាល ១J-៩០៧០ ។

សមត្ថកិច្ច កម្លាំងផ្នែកនគរបាលយុត្តធម៌សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានល្បាតតាមភូមិសាស្រ្តស្មុគស្មាញពេលមកដល់ចំណុចកើតហេតុខាងលើ កមានប្រជាពលរដ្ឋល្អបានផ្ដល់ព័ត៌មានថាមានមនុស្សមួយក្រុមកំពុងលេងល្បែងស៊ីសងខុសច្បាប់ គឺ បាញ់អាប៉ោង។

ក្រោយពីទទួលបានព័ត៌មានកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានធ្វើការបង្ក្រាប ទីតាំងលេងស៊ីសងនេះ និង បានឃាត់ខ្លួនជនសង្ស័យ២នាក់  តែម្តង ។

នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យបានសារភាព ថា ពិតជាបានបើកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន ៕