អ្នកធ្លាប់ដើរតាម និងមាននិស្ស័យជាមួយលទ្ធិលោកខឹម វាសនា កំពុងតែខូចចិត្ត អស់ជំនឿ អស់មាន់ អស់ទា និងអស់សង្ឃឹមជាមួយការបោកប្រាស់តាំងខ្លួនជាព្រហ្មរក្សាលោកដែលជាព្រះអរហន្តក្នុងការជួយសង្គ្រោះសត្វលោក។

28

អ្នកនយោបាយធុននេះ បានដើរបញ្ច្រាសទិសនៃការចូលរួមកសាងខឿនលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស ប្រជាភិថុតិ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ បំពុលសង្គម និងជាន់ឈ្លីពុទ្ធសាសនាមានលក្ខណៈវិទ្យាសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។

ពលរដ្ឋសម័យនេះ មិនអាចទទួលយកបាននោះទេជាមួយនឹងចេតនាអូសទាញពលរដ្ឋស្លូតត្រង់ឱ្យចូលរួមក្នុងល្បែងមនោគមវិជ្ជានយោបាយអាត្មានិយមរបស់ខ្លួន ដែលមិនបានជួយយិតយោងប្រជាពលរដ្ឋឱ្យឆ្ពោះទៅរកភាពរីកចម្រេីន​ និងមានអនាគតកាន់តែល្អប្រសើរ តែផ្ទុយទៅវិញ​ បែជាបោកបញ្ឆោតនាំពលរដ្ឋដើថយក្រោយយ៉ាងងងឹតងងុល មិនមានចក្ខុវិស័យ ខ្វះមនសិការ និងស្មារតីភ្ញាក់រលឹកដែលសង្គមជាតិមិនអាចទទួលយកបាន។