យោងតាមការបង្ហោះតាមបណ្ដាញអាខោន facebook ដែលមានឈ្មោះថា Ly Lin ដែលបានរៀបរាប់បញ្ជាក់ថា÷
ក្នុងនាងខ្ញុំ ត្រូវជាភរិយាលោក គា សេង លី (ជនរងគ្រោះ) អាសយដ្ឋានផ្ទះ 57 ផ្លូវ 2004 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទទួលស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចសូមមានចំណាត់ការតាមចាប់ខ្លួនជនសង្ស័យឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ 35 ឆ្នាំ ត្រវជាប្ដីថៅកែហាងលក់ខោអាវយីហោ លឹមណៃ ដែលមានអាស័យដ្ឋានផ្ទះគ្មានលេខផ្លូវ 155 ក្រុម៣០ ភូមិ៥ សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដែលបានប្រើហិង្សាបង្ករបួសស្នាមមកលើប្ដីនាងខ្ញុំកាលពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2022 វេលាម៉ោង 18 និង 30 នាទីនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ 155 ក្រុម30 ភូមិ 5 សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះមានរយៈពេល១២ថ្ងៃ ទៅហើយនៅឡើយជនសង្ស័យមិនទាន់ចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។
ក្នុងនាងខ្ញុំ ជាភរិយារបស់ជនរងគ្រោះដែលត្រូវជាប្ដី នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់សូមមេត្តាស្វែងរកចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕ #មានវីដេអូ