នៅសុខៗជនសង្ស័យ យកដា..វមកកា..ប់លើជនរង..គ្រោះ បណ្តាលឲ្យរងរបួ..សធ្ង.ន់ នៅសល់ដ.ង្ហើមចង្រិត ឯជនដៃដល់រត់គេចខ្លួនបាត់ស្រមោលភ្លាមៗ…!!!

56

ខេត្តក្រចេះ ÷ បុរស់ម្នាក់ជាជនរងគ្រោះកំពង់អង្គុយលេងសុខៗ ជាមួយក្រុមគ្រួសារ ស្រាប់តែជនសង្ស័យរស់នៅ ផ្ទះក្បែរគ្នាទាញដាវដើរសំដៅមកកាប់លើ ជនរងគ្រោះត្រូវជាច្រើនកន្លែងគួរសង្វេគ ក្រោយជនដៃដល់ធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោល គេសង្ស័យថាជារឿងគំនុំ ទើបហ៊ានធ្វើដល់ថ្នាក់នេះ។ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ហេតុការណ៍ប្រើអំពេីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅវេលាម៉ោង១៩,០០នាទីយប់ ថ្ងៃទី២២.០៨.២០២២ នៅចំណុចភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ   ស្រុកសំបូរ  ខេត្តក្រចេះ ។

នេះបើតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា÷ ជនរងគ្រោះឈ្មោះ មីក សបអុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។

ចំណែកជនសង្ស័យឈ្មោះ ម៉ាន់ ហួរសាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាមដូចគ្នា មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។

 

អំពីរឿងហេតុៈ ជនរងគ្រោះឈ្មោះមីក សបអុី កំពង់អង្គុយលេង ពេលនោះជនសង្ស័យឈ្មោះម៉ាន់ ហួរសាន់ បានដេីរសំដៅមករកជនរងគ្រោះ ដោយមានកាន់ដាវមកជាមួយ បានមកកាប់លេីជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់ដោយមិនបានដឹងមុន បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ។ ចំណែកជនសង្យយ័ក្រោយពីធ្វេីសកម្មភាពរួច ក៏បានរត់គេចខ្លួនចូលទៅទឹកដីខេត្តស្ទឹងត្រែង ចំណុចភូមិវាលរំពេ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីគេចខ្លួនពីសំណាញ់ច្បាប់។

សូមបញ្ជាក់ថា  នៅចំណុចកើតហេតុខាងលេីជាប់ព្រំប្រទល់ទឹកដីស្រុកសៀមបូក និងស្រុកសេសាន នៃខេត្តស្ទឹងត្រែង ងាយស្រួលជនល្មើស ឬជនដៃដល់ចល័តខ្លួនក្រោយធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗ ចូលមកពួនសម្ងំលាក់ខ្លួន គេចពីសំណាញ់ច្បាប់ ។ តែទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា សម័យនេះជនដៃដល់ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ” ព្រោះឈាមស្រែក ស្បែកហៅ ” ឬដូចពាក្យស្លោកមួយពោលថា÷ ” កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកបានឡើយ ” ។

បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ កំពង់សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវនិងធ្វើការតាមចាប់ខ្លួនជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់ឲ្យខានតែបាន៕