អ្នកបើកបរផ្ទុកសារធាតុញៀន៨នាក់ត្រូវកំលាំងនគរបាលចរាចរណ៍សហការជាមួយការិយាល័យគ្រឿងញៀនខេត្ដត្រួតពិនិត្យតេស្ដរកឃើញ…,

46

កំពង់ស្ពឺ​៖​ ចាប់​ផ្ដើម​ពីវេលាម៉ោង១៨:០០ ដល់វេលា​ម៉ោង​២៤:០០ នាទី​ជារៀង​រាល់យប់​ កម្លាំងការិយាល័​យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលចរាចរណ៍ បានធ្វើការត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធ្ងន់ នៅ​លើផ្លូវជាតិលេខ៤ ជាក់ស្ដែង​រកឃេីញ​អ្នកផ្ទុក​សារធាតុ​ញៀន​ចំនួន០២នាក់​ លេី៣០នាក់ ប្រុស ៖

១-ឈ្មោះ​ ញ៉ែម​ សារឿន  ភេទប្រុស អាយុ៥២ ឆ្នាំ នៅភូមិក្រាំងពង្រ​ ឃុំកុមារាជា ស្រុកបាទី​ ខេត្តតាកែវ ។

២ -ឈ្មោះ សិទ្ធ សុជាតិ​ ប្រុស អាយុ៥១ឆ្នាំ នៅភូ​មិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

​   ៣-ឈ្មោះ សែម សំអៀង ភេទប្រុស អាយុ៣៥​ឆ្នាំ នៅភូមិបល្ល័ង្កលិច ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

​   ៤-ឈ្មោះ អួន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ នៅ​ភូមិព្រៃខ្លា ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

៥-ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ២៥ឆ្នាំ នៅ​ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

៦-ឈ្មោះ អ៊ុំ​ ធំ  ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ ធម្មជាតិសម្តេចតេជោ ឃុំកន្លួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៧-ឈ្មោះ អោម ហ៊ាង ភេទប្រុស អាយុ៤៩ឆ្នាំ នៅ​ភូមិទី១ ឃុំរការកណ្តាល ស្រុកក្រចេះ ខេត្តក្រចេះ។

៨-ឈ្មោះ​ ស៊ុំ ផានិច្ច ភេទប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិដក់ពរ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ​ អនុញ្ញាតិ​ឱ្យ​ជំនាញ​អញ្ជើញ​ម្ចាស់​ក្រុមហ៊ុន​ ថៅកែ​ អាណាព្យាបាល​មកធ្វេី​កិច្ច​សន្យា​ និងទទួល​យក​បុ​គ្គលខាងលេីយកទៅកាន់មជ្ឍមណ្ឌលបន្សាបគ្រឿង​ញៀននិងទីតាំងកន្លែងព្យាបាលជំងឺ​នៅតាមទីតាំង​មួយចំនួន​ហេីយមិនអនុញ្ញាតិឱ្យបេីកបរបន្ដទៀត​ដោ​យបានដកហូតយកប័ណ្ណបេីកបរនិងសន្យាចំ​ពោះមុខច្បាប់ករណីសមត្ថកិច្ចឆែកឃេីញបុគ្គលដែលមានសារធាតុញៀនលេីកទី១មកទៀត​  អនុវត្ត​វិធានការ​ច្បាប់​ទាំងក្រុមហ៊ុននិងអ្នកទទួលខុសត្រូវ។

? គ្រឿង​ញៀន​បំផ្លាញ​អនាគត​របស់​អ្នក​និងសង្គម​អ្នក