(#ភ្នំពេញ)÷ .តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានអោយដឹងថា! មានទីតាំងពីកន្លែងផ្សេងគ្នាបានលួចបើកល្បែងសុីសង. ប្រភេទកាសុីណូ បៀរការ៉ាត ល្បែងផ្សេងៗជាច្រើនដោយមិនឃើញអាជ្ញាធរមូលដ្ឋាន រឺ លោក មេប៉ុស្តិ៍ និងលោកអធិការ លោកអភិបាលខណ្ឌ ចុះបង្គ្រាបទាន់តែសោះ រឺទីតាំងខាងលើ មានខ្សែធំ ហើយ ទើបបើកលេងយ៉ាងរំភើយបែបនេះ។
ទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវបត់ចូលស្តុំ ផ្សារព្រែកទារ ក្នុងភូមិក្បាលដំរី២ សង្កាត់ កាកាប២ ខណ្ឌពោលសែនជ៏យ រាជធានីភ្នំពេញ
តាមការរាយការណ៍ លើកឡើងប្រាប់មកអង្គភាពសារព័ត៌មានយើងបានអោយដឹងថា! ទីតាំងខាងលើនេះ បើកទទួលភ្ញៀវ ទាំងយប់ទាំងថ្ងៃ ហើយភាគច្រើនអ្នកចូលទៅលេងសុទ្ធតែជនជាតិចិនហើយ ពេលចូលទៅលេងហើយជនជាតិចិន ទាំងនោះ ចេញមកក្រៅ ស្រែ ឡូឡាពេញផ្លូវបង្ករអោយរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតទីនោះហើយប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច……
ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា!កន្លងមកបទល្មើស ករណីឆក់ ភ្លន់ លួច គាស់ផ្ទះ ហឹង្សាកើតឡើងសុទ្ធសឹងចេញពីកន្លែងបើកល្បែងអស់ទាំងនេះ តើឯណាទៅ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុក
ប្រជាពលរដ្ឋមានការសំនូមពរដល់ លោក សក់ ចន្ទ័កញ្ញារិទ្ធ. អភិបាលខណ្ឌ ពោធិ៍សែនជ័យ ដែលទើបនឹងឡើងកាន់តំណែងថ្មី និងលោកអធិការខណ្ឌ ពោធិ៍សែនជ័យ សូមលោកជួយចុះត្រួចពិនិត្យនិងបង្គ្រាបទីតាំងខាងលើនេះផងដើម្បីអោយប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្តៅ និងសុវត្ថិភាពផងដែរ។