ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានករណីឆ្លងចំនួន ១៧នាក់ ខណៈឣ្នកជាសះស្បើយ ២២នាក់ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានអ្នកឆ្លងចំនួន ១៧នាក់ និងអ្នកជាសះស្បើយ ២២នាក់និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ ១៧នាក់ឆ្លង
– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 137,394 នាក់
– អ្នកជាសះស្បើយ= 134,114 នាក់
– អ្នកស្លាប់= 3,056 នាក់