ភ្នំពេញ ៖ ខ្មែរគ្មានពាក្យ «ព្រលែង» ទេ មានត្រឹមតែពាក្យ «លែង» តែប៉ុណ្ណោះ ! នេះជាការតម្រង់ទិសដល់អ្នកនិពន្ធព័ត៌មាន សរសេរព័ត៌មាន ដែលមានវិជ្ជាជីវះ ត្រូវយល់ពីពាក្យខ្មែរ យល់ពីអក្ខរ៉ាវិរុទ្ធ ទើប លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកចំណេះដឹង តាមរយះផេកផ្លូវការរបស់លោក។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ ព្រឹកនេះ ឮពិធីការិនីវិទ្យុ FM96 MHz និយាយពាក្យ «ព្រលែងត្រី» ទៀតហើយ ខ្ញុំបានប្រាប់មន្ត្រីក្រសួងរាប់សិបដងហើយថាខ្មែរគ្មានពាក្យ «ព្រលែង» ទេ មានត្រឹមតែពាក្យ «លែង» តែប៉ុណ្ណោះ ! សូមនាំគ្នាកត់សរសេរលើជញ្ជាំងទៅ កុំខុសតែដដែលៗទៀត ! ។
សូមបញ្ជាក់ថា៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រើពេលច្រើនបំផុត ក្នុងការតាមដានព័ត៌មាន បន្ទាប់ពីការងាររដ្ឋ ដឹកនាំស្ថាប័នក្រសួងព័ត៌មាន ដ៏មមាញឹកនោះ៕