សម្តេចតេជោហ៊ុនសែនបញ្ជាឱ្យអភិបាលខេត្តព្រះសីហនុស្រាវជ្រាវ វែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ

19

សម្តេចតេជោហ៊ុនសែនបានបញ្ជាឱ្យឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោងដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវនិងមួក គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ ការថ្លែងបែបនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ៦២៣នាក់

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោបាន ណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស នៅខេត្តព្រះសីហុន។ ក្នុងនោះសម្តេចតេជោ ក៏បានបញ្ជាឱ្យឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រាន ដីរដ្ឋ នៅខេត្តព្រះសីហនុ ដែលធ្វើសកម្មភាពស្រែកថាអយុត្តិធម៌ នាំឱ្យមានការយល់ច្រឡំលើអាជ្ញាធរ ក៏ដូច ជា រាជរដ្ឋាភិបាល ដូចនេះ ត្រូវមកបង្ហាញខ្លួនឱ្យបានឆាប់នៅខេត្តព្រះសីហនុ ចៀសវាងនៅពេលដែលមាន ចេញ ដីកាចាប់ខ្លួន។ « មានបណ្ដាញព័ត៌មានមួយ ដែលកាលពីម្សិលមិញបានប្រកាសឱ្យមនុស្សម្នាក់ ដែលពាក់អាវ គណបក្សប្រជាជនកម្ពុជា ហើយបានស្រែកឱ្យសម្ដេចជួយ ថាគេចាប់ពួកខ្ញុំហើយ ដូច្នេះខ្ញុំបានបញ្ជូន រឿងនេះ ទៅឱ្យឯកឧត្តម គួចចំរើន ដោយ គួច ចំរើន ដូច្នោះមេខ្លោងម្នាក់នោះ ត្រូវទៅបង្ហាញខ្លួនឱ្យបានឆាប់ នៅឯខេត្ត រួចហើយចាំនិយាយគ្នាតាមក្រោយ ព្រោះអ្នកឯងត្រូវតែទទួលខុសត្រូវ ព្រោះអ្នកឯងប្រមូល ប្រជាជន ទៅកាប់ទន្ទ្រានដីរបស់រដ្ឋ អ៊ីចឹងមេខ្លោងជាចលនាត្រូវតែទទួលខុសត្រូវ។ ដូច្នេះបានជាខ្ញុំចង្អុលបង្ហាញទៅឯកឧត្តម គួច ចំរើនថា ឱ្យតាមរកអ្នកដែលធ្វើបទសម្ភាសន៍ នៅសារព័ត៌មាន CN ដោយយើងមានរូបភាព របស់គាត់ ហើយសូមឱ្យអ្នកដែលធ្វើបទសម្ភាស៍ បើបានមើលផ្ទាល់ហើយនាំ មនុស្សហ្នឹងទៅ គេមិនឃុំខ្លួនទេ ប៉ុន្តែសុំឱ្យមានការទទួលខុសត្រូវ ជាមួយនឹងការដែលអ្នកឯងបានធ្វើកំហុស ដោយមានរូបភាពប្រមូលប្រជាជនទៅកាប់ទន្ទ្រានព្រៃ ហើយដោយមានការស្រែកយំ ពាក់អាវគណបក្ស ប្រជាជនកម្ពុជាថែមទៀត ប៉ុន្តែខ្លួនឯងជាមេខ្លោង បែរជាគេចខ្លួនបាត់ ៕ប្រភព÷ក្រសួងព័ត៏មាន