លួចម៉ូតូមិនបានសម្រេចម្ចាស់មកទាន់ដេញចា…ប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច

80

ភ្នំពេញ ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងទៀតខណៈដែលម្ចាស់ចតនៅចិញ្ចើមផ្លូវហេីយឡេីងទៅលេីផ្ទះមួយភ្លែតតែលួចមិនបានសម្រេចដោយម្ចាស់ឃេីញទាន់ដេញចាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង០២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជិន សុវណ្ណារ៉ា ហៅ សុខលាង ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស៊ុម ប៊ុនធួន ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។