មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដាក់ផែនការ ដល់កងកម្លាំងអន្តរាគមន៍ជួយស ង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះដោយទឹកជំនន់

20

ចេញផ្សាយ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២–

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានដាក់ផែនការ ដល់កងកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុផ្សេងៗ ដល់គ្រប់បណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ។

លោកមេបញ្ជាការ កងពល បានបញ្ជាក់ថា ក្នុងតួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ តាមសំណូមពរអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រមូលផ្តុំ ត្រួតពិនិត្យ ឧបករណ៍ សម្ភារ មធ្យោបាយ សម្រាប់ជួយសង្គ្រោះតាមបទបញ្ជា ។

សូមបញ្ជាក់ថា ដោយសារភ្លៀងបន្តធ្លាក់ ធ្វើឱ្យស្ថានភាពទឹកនៅតាមអូរព្រំដែនកម្ពុជា-ថៃ បានហក់ឡើងជាបន្តបន្ទាប់ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃ អាចបណ្តាលឱ្យមានទឹកជំនន់ នៅតាមតំបន់ព្រំដែនមួចំនួនផងដែរ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ជាចុងក្រោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុក្ខដាក់ ការពារខ្លួនឱ្យបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ។ប្រភព÷ក្រសួងព័ត៏មាន