ក្រសួងសុខាភិបាល ថ្ងៃនេះ រកឃើញករណីឆ្លងកូវីដ-១៩ អ្នកឆ្លងថ្មី ២៨នាក់ ,អ្នកជាសះស្បើយ ៤០នាក់និងមិនមានអ្នកជំងឺស្លាប់

20

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៣ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៨នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៤០នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១២ ខែសីហា​​​​​​​​​​​ ឆ្នាំ​២០២២​ មានអ្នកឆ្លងចំនួន​ ២៨នាក់ និងអ្នកជាសះស្បើយ​ ​៤០នាក់និងអ្នកជំងឺស្លាប់​ គ្មាន​៖

– ករណីឆ្លង​សហគមន៍​ ៤០នាក់ឆ្លង

– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 137,207 នាក់

– អ្នកជាសះស្បើយ= 133,890 នាក់

– អ្នកស្លាប់= 3,056 នាក់