ខេត្តក្រចេះ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីថ្ងៃទី៩ ខែសីហាម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ស្នងការគណ:បញ្ជាការឯកភាពក្រុង និង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ជាក់ស្ដែងឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏សូមអំពាវនាវដល់បងប្អូនជាសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូដែលមានក្នុងឯកសារខាងលើ និងទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងក្រចេះ។
សូមបញ្ជាក់៖ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង៕