(ភ្នំពេញ)៖ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ និងជាបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នេះ បានបញ្ជាជាបន្ទាន់ដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយនៅខេត្តកំពង់ធំ រហូតឱ្យបុរសម្នាក់បាត់បង់ ជីវិត។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទៅមេញ្ជាការកងាររាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុង ករណីនេះជាបណ្តោះ អាសន្ន ហើយឱ្យស្ថិត នៅក្នុងបន្ទាយអាវុធ ហត្ថ រងចាំការ ស៊ើប អង្កេត និងលោកបាន សម្រេចបង្កើតគណៈ កម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជា បន្ទាន់ ថាតើជនរង គ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយ សារមន្ត្រីអនុវត្តន៍ច្បាប់មែនោះគឺត្រូវចាត់ វិធាន ការតាមច្បាប់មិនលើក លែងឱ្យជាដាច់ខាត។
នាយឧត្តមសនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ការិយាល័យ នាយការិយាល័យអធិការកិច្ច ស្នងការ ស្នងការដ្ឋានកសាងកម្លាំង រួមជាមួយនឹងស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលទាក់ ទងទៅនឹងការអនុវត្តន៍នូវនីតិវិធី ដឹកនាំកិច្ចការស្រាវជ្រាវនេះ ដោយស្នងការ ស្នងការស្រាវ ជ្រាវ និងបង្ក្រាបបទ ល្មើសចុះទៅធ្វើអធិការ កិច្ច ទៅត្រួតពិនិត្យ រកអំពីមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ»។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំនឹងធ្វើសេចក្ដីសម្រេចចេញបទបញ្ជាឱ្យអស់លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះឱ្យបានពិតប្រាកដស៊ី ជម្រៅ កំហុសនៅលើអ្នកណា ដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកនឹងភ្លាម ឥឡូវនៅ ចំពោះមុខ ខ្ញុំសុំឃាត់មនុស្សទាំងដែលមាន ការពាក់ព័ន្ធ អ្នកដែលចុះទៅអនុវត្តរង់ចាំការ ស្រាវជ្រាវ»។
បើតាមនាយឧត្តម សេនីយ៍ សៅ សុខា, បើការស្រាវជ្រាវរកឃើញ ថា អ្នកដែលបានស្លាប់ ដោយសារតែទារុណ កម្មរបស់ កងរាជអាវុធ ហត្ថ បុគ្គលណាអ្នកប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿងអនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគ យល់នោះទេ។
ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តម សេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ៗថា «មិនឱ្យនរណាម្នាក់ធ្វើអ្វីស្រេកតែចិត្តនោះទេ ព្រោះមន្ត្រីសុទ្ធតែកូនប្រជាជន»។
បទបញ្ជារបស់នាយឧត្តមសេនីយ៍សៅសុខា ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយមានការចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់ មាន់តាមអនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថ៕