ស្ថានភាពជម្ងឺស្ថិតនៅគ្រោះ…ថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈា..មកកក្នុងខួរក្បាល បែ.កល.លាក៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈា..មហូរតាមត្រចៀក ។

39

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកបានបង្ហោះលើ facebook ផ្លូវការរបស់លោកបន្ដទៀតថា÷ មន្ទីរពហុព្យាបាល ម្លិះដង្កោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន ។ តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?

ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាលបានខិតខំផ្សាយលាងគូថថាអត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ឬខុសក្រមសីលធម៌ឬខុសពីការពិត។ល។

ឳពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារនិងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោកលោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះបានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត ៤២០ ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោកជាស្តង់ដាពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំនិងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់ ៤២០ ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។

សង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររងចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។

មានបងៗប្អូនៗជាច្រើនកូមិនចង់ជួយកុមារក្រីក្រមួយនេះ ខ្ញុំសូមផ្តល់លេខ +855 16 759 455 ឳពុកបង្កើតក្មេងរងគ្រោះ ទៅកាន់បងៗប្អូនៗទាក់ទងសួរនាំផ្ទាល់តែម្តង ដែលខណៈនេះ ពេលនេះគាត់កំពុងមើលកូនគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា ។ +855 16 759 455 ។