ជនជាតិចិនបា…ញ់.សម្លា…ប់ជនជាតិចិន ទម្លាក់ពីក្នុងរថយន្ត នៅក្រុងព្រះសីហនុ

133

ព្រះសីហនុ៖កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មានករណីជនជាតិចិនបា..ញ់..សម្លា…ប់ជនជាតិចិនទម្លាក់ពីក្នុងរថយន្ត នៅចំណុចមុខសណ្ឋាគា៥២០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ច បានអោយដឹងថា ក្រោយពីកើតហេតុរួច មានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-6111 បានបើកគេចខ្លួនឆ្ពោះមកផ្លូវជាតិលេខ៤ ។

ក្រោយមក កម្លាំងមានសមត្ថកិច្ចបានល្បាតមកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តមួយគ្រឿង បានរេចង្កូតមកខាងឆ្វេងដៃ ទិសដៅទៅភ្នំពេញ បុកបង្គោលភ្លើងទៅមុខលែងរួច ។

សមត្ថកិច្ច បញ្ជាក់ថា នៅក្នុងរថយន្តមានបុរសជនជាតិចិន៤នាក់ ដោយបានស្លា…ប់២នាក់ និង របួសធ្ងន់២នាក់ អា..វុធខ្លីចំនួន១ដើម ម៉ាក CF ខ្នោះដៃ និង សម្ភារៈមួយចំនួនទៀត ។

ទោះបីយ៉ាងណា ពេលនេះ ជនសង្ស័យចំនួន២នាក់ដែលកំពុងរងរបួសនិងសាក…សព២នាក់  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕