ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានករណីឆ្លងចំនួន ១៨នាក់ ខណៈឣ្នកជាសះស្បើយ ១០នាក់ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ មានអ្នកឆ្លងចំនួន ១៨នាក់ និងអ្នកជាសះស្បើយ ១០នាក់និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ ១៥នាក់ឆ្លង
– អ្នកដំណើរពីបរទេស ០៣នាក់(អូមីក្រុង)
គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 136, 977 នាក់
– អ្នកជាសះស្បើយ= 133,650 នាក់
– អ្នកស្លាប់= 3,056 នាក់