ពាក់ព័ន្ធអំពើពុករលួយ សូកប៉ាន់ ដាក់ខែជាមួយឈ្មួញដឹកទំនិញគេចពន្ធ បានជាចៅហ្វាយខេត្តដាក់ចំៗ ..

52

ខេត្តបាត់ដំបង ៖ អាចមានអំពើគេចពន្ធក្នុងការដឹកជញ្ជូនទំនិញ កើតឡើងជាលក្ខណៈប្រព័ន្ធ ពីច្រកអន្តរជាតិតាមព្រំដែន មកចូលទឹកដីក្រុងខេត្តបាត់ដំបង ។ ប្រសិនបើមានអំពើគេចពន្ធ មានន័យថា, លោកប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង គួបផ្សំជាមួយនឹងក្រុមគយចល័តខេត្ត គយចល័តតំបន់ ផងដែរ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ការសូកប៉ាន់ ការបង់ប្រចាំខែ កាលយោគយល់ សមគំនិត បំបាត់ពន្ធនាំចូលរបស់រដ្ឋ។

សូមបញ្ជាក់ថា, ក្នុងរូបភាពប៉ុន្មានសន្លឹក ដែល លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពិតជាបានបង្ហាញឱ្យឃើញ ពីសកម្មភាពក្នុងការដឹកជញ្ជូនទំនិញ ការស្តុបទំនិញ អាចមិនមានការបង់ពន្ធត្រឹមត្រូវ ទើបលោកអភិបាលខេត្តបានបង្ហោះសារយ៉ាងខ្លីថា, (ព្រឹកថ្ងៃទី៥សីហា២០២២:ខ្ញុំបានបញ្ជាផ្ទាល់អោយត្រួតពិនិត្យឃើញមែន

សូមអោយគោរពតាមច្បាប់។ ត្រូវតែបង់ពន្ធអោយបានត្រឹមត្រូវ

សូមសមត្ថកិច្ចគយ កុំរឹងត្រគាកស្តូកអី )។ មួយឃ្លានៃសារយ៉ាងខ្លី របស់លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិតជាមានន័យជ្រៅ បង្គាប់ទៅដោយការស្ដីបន្ទោស រឿងអំពើពុករលួយ ទើបមន្ត្រីគយគាំងត្រកៀត។

សូមបញ្ជាក់ថា, ទំនិញគេចពន្ធច្រើនត្រូវបានគេដឹងថា, ត្រូវឆ្លងកាត់ច្រកជាច្រើនក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន តើអំពើពុករលួយនេះ មេៗ គយនិងរដ្ឋាករ តាមបណ្ដាខេត្តនីមួយៗ ពិតជាបានជ្រាប ពិតជាបានដឹង ពិតជាពាក់ព័ន្ធ នូវអំពើពុករលួយ ការស៊ីសំណូកសូកប៉ាន់ នេះដែរឬទេ ប៉ុន្តែបច្ចុប្បន្ននេះ ប្រហែលជាលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងទ្រាំមិនបាន ទើបបញ្ជាឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងចាត់ទុកថា គយកំពុងគាំងត្រគាកហើយ ៕