(ខេត្តសៀមរាប,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២)៖ នារីបម្រើការងារនៅក្នុង ហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរស២នាក់ ទូរស័ព្ទហៅយកទៅរំលោភ បូក នៅក្នុងព្រៃឧទ្យានអង្គរ។
សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈ នេះបានកើតឡើងនៅ ថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុង ក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មី មានទីលំនៅកំណើត ឃុំ ដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិត ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗពាក់អាវយឺត ពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំស៊េរី មិនចាំ ស្លាកលេខ។
តាមកំណត់ហេតុបញ្ជាក់ថាករណីនេះមូលហេតុ ជនសង្ស័យបាន ទូរស័ព្ទ ទៅជនរងគ្រោះថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឈឺធ្ងន់ឲ្យទៅជួយមើល។ ប៉ុន្តែជនរង គ្រោះ ប្រាប់ថា មិនមានម៉ូតូជិះ ក៏ឲ្យជនសង្ស័យ មកយកដើម្បីទៅមើល មិត្តភ័ក្កដែលឈឺ។នៅពេលជនសង្ស័យ ទៅយកជន រងគ្រោះ ក៏បានឌុប មកដល់ចំណុចកើតហេតុ ជនសង្ស័យបាន
ធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចតែម្ដង។ ក្រោយធ្វើសកម្មភាព បានសម្រេចជនសង្ស័យទាំង២ នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយក ទៅសួរនាំដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕