VPN ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចតា្វស័ក ព-ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២
ភ្នំពេញ÷ ហេតុការណ៍នេះផងដែរស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចស្លាក AIA ជិតផ្សារស្ទឹងមានចាស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ៥:៤០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២
ព័ត៌មានបឋម : យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាមានបុរសម្នាក់បើកបររថយន្តធ្ងន់ធំមួយគ្រឿងជ្រុលចង្កូតបុកកិនម៉ូតូបើកបរដោយស្រ្តីម្នាក់ដាច់ខ្លួនជាពីរនៅមិនទាន់អស់ល្បឿនក៏បានបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងបួសធ្ងន់ ២នាក់និងស្រាលម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ
ដោយ(V១៥)