ទោះបីជាភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសយ៉ាងណាក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងនេះឡើយ។
ជាក់ស្ដែងទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនិងល្បែងស៉ីសងគ្រប់ប្រភេទ(កញ្ចក់ទូរទស្សន៍)នៅតាមបណ្ដោយផ្លូវ369 សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវបានគេស្គាល់ថាម្ចាស់មាន ឈ្មោះ ផាត បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតទីតាំងនេះមានមនុស្សមើលការត្រឹមត្រូវ(មើលផ្លូវ) ថែមទាំងមានបុគ្គលិកជំនាញខាង អាយធី ជាច្រើនអ្នកដើម្បីអង្គុយគិតលុយ និងអង្គុយបញ្ជាកុំព្យូទ័រស្វ័តប្រវត្តិ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងល្បែងអនឡាញគ្រប់ប្រភេទនេះ គឺបើកលេងជាច្រើនខែ ច្រើនឆ្នាំមកហើយ ម្យ៉ាងវិញទៀត ហើយក៏ធ្លាប់សារព័ត៏មានផ្សប់ផ្សាយជាច្រើនលើ ច្រើនសារផងដែរនោះ នៅតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងល្បែងអនឡាញ នេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បើកលេងល្បែងសុីសបអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ អស់ជំនឿរទៅលើអាជ្ញាធរខណ្ឌ ដែរកន្លងមកមិនមានវិធានការបង្ក្រាបនូវល្បែងសុីសងអនឡាញទាំងនេះឡើយបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាប និងសង្ឃឹមជឿជាក់លើកឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកតែងតែដោះស្រាយរាលបញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
ទូរសព្ទទំនាក់ទំនងតាមរយៈ 012 560312