រសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ លោក ពៅ សំអូន អាយុ ៥៤ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន (VPN TV ONLINE)ប្រចាំខេត្តបាត់ដំបង ដែលមានជំងឺទឹកនោមផ្អែម និងកាត់ម្រាមជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
អំណោយដែលផ្តល់ជូនរូមមាន÷ អង្ករចំនួន ២ការ៉ុង ស្មើនឹង ៥០គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ត្រីខ ១យួរ ទឹកសុីអុីវ១យួ ទឹកត្រី១យួ និងថវិកាចំនួន ១,០០០,០០០រៀល ។
យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃអង្គភាពសារព័ត៏មាន(VPN TV ONLINE ) ទាំងអស់គ្នា សូមគោរពជូនពរដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សេចក្ដីចំរើន និងសូមបួងសួងដល់វត្ថុស័កសិទ្ធ តាមបីបាច់ថែរក្សា ជួយប្រោសព្រំពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខដល់ឯកឧត្តម និងលោកជំទាវ និងសូមជួបពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕