ស្ត្រីម្នាក់តើតែធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមហាង ត្រូវអស់ល័ក្ខ ត្រូវបានសមត្ថកិច្ចនគបាលក្រុងតាខ្មៅឃាតខ្លួនបានហើយ

73

កម្លាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ  ដឹកនាំដោយ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរង សហការ ជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលតាខ្មៅ ធ្វើការឃាត់ខ្លួនចនសង្ស័យមកសាកសួរករណី:អំពើលួច (កាបូបលុយ) កើតហេតុ:នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី នៅចំណុច:តូបលក់ខោអាវ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈៀង ករុណា ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរ ទីលំនៅ:ភូមិតាខ្មៅ  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ។

រីឯជនសង្ស័យ:១នាក់

-ឈ្មោះហួន វ៉ាន់នី ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិបឹងកក់ សង្កាត់ស្រះចត ខណ្ឌដូនពេញ  រាជធានីភ្នំពេញ, មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក:

-ប្រាក់រៀល ៨០១០០០៛ ប្រាក់ដុល្លា ១០៥$(របស់ជនរងគ្រោះ)

-កាបូបដៃម៉ាកLVពណ៌ខ្លាញ់ក្តាម ចំនួន០១(របស់ជនរងគ្រោះ)

-ខ្សែដៃកណ្តឹងចំនួន០១ខ្សែធ្វេីពីលោហធាតុពណ៌ទង់ដែង

-ខ្សែកធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន០១ខ្សែ។

-ខ្សែជើងធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១ខ្សែ។

-ស្លឹងពោធិ៍ធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១។

-ក្រវិលធ្វេីពីលោហធាតុពណ៌ទង់ដែងចំនួន១គូរ។

-ថង់ពណ៌ក្រហមសំរាប់ដាក់គ្រឿងអលង្ការចំនួន០១

-កាបូបស្ពាយពណ៌ក្រហមចំនួន០១

-កាបូបដៃពណ៌ផ្កាឈូកចំនួន០១

-ទូរសព្ទ័ចំនួន២គ្រឿងម៉ាកViVoនិងទូរសព្ទ័ម៉ាកចុចពិល។

តាមការឲ្យដឹងពីសមត្ថកិច្ចបន្តថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានចេញពីផ្ទះជាមួយកូនរួចក៏ទៅញុំអីហើយ ត្រលប់មកហាងលក់ខោអាវវិញដើម្បីបើកលក់ បានបើកតូបបានពាក់កណ្តាលហើយក៏ចូលដោយដាក់កូនអោយគេង ស្រាប់តែមានជនសង្ស័យ បានចូលមកក្នុងតូបប្រាប់ថាចង់រកខោអាវទិញដើម្បីយកទៅលក់បន្តដោយជនសង្ស័យបានអោយជនរងគ្រោះរើសខោអាវពេញតូបថាយកអាវចំនួនដប់ ខោចំនួនដប់រួច ហើយបានសួរថាមានលុយរាយអត់សុំដូរលុយប្រាំម៉ឺនរៀលដើម្បីអោយថ្លៃម៉ូតូឌុប រួចជនរងគ្រោះក៏ប្រាប់ថាមើលក្នុងកាបូបសិន រួចក៏ដើរទៅយកកាបូបលុយ ហើយប្រាប់ជនសង្ស័យថាមានតែបីម៉ឺនរៀលទេ ហើយជនរងគ្រោះក៏យកកាបូបលុយទុកនៅក្រោមពូកកូនវិញ ស្រាប់តែជនសង្ស័យអោយជនរងគ្រោះបត់ខោអាវបែបនេះ បែបនោះ រួចដើរទៅរើសខោអាវនៅម្តុំកន្លែងជនរងគ្រោះទុកកាបូបលុយ បានប្រហែលប្រាំនាទី ឃើញជនសង្ស័យបានដើរចេញពីមាត់ទ្វារ ជនរងគ្រោះបានបើកពូកមើលកាបូបមិនឃើញក៏រត់តាមដល់ផ្លូវឃើញជនសង្ស័យបម្រុងនិងឡើងម៉ូតូឌុបដែលចាំមុខនិង រៀបចេញទៅ ក៏បានទាយជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយម៉ូតូឌុបក៏ជិះគេចខ្លួនទៅ ពេលនោះជនរងគ្រោះបានស្រែកថាចោរៗរួចក៏មានអ្នកជិតនិងមកជួយចាប់ហើយក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅយកទៅសាកសួរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។