ករណីឆ្លងកូវីដ-១៩ អ្នកឆ្លង ២០នាក់ ,អ្នក ជាសះស្បើយ ២៦នាក់ អ្នកជំងឺស្លាប់គ្មាន

20

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា  ឆ្នាំ២០២២នេះ  បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី  មានករណី ឆ្លងចំនួន ២០នាក់  ខណៈ ឣ្នកជាសះស្បើយ   ២៦នាក់ខណៈអ្នកជំងឺស្លាប់   គ្មាន ។  ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ នាំគ្នា អនុវត្ត វិធានការ  បីកុំ បីការពារ ទាំងអស់ ។

សូមជម្រាបថា  នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល  នៅថ្ងៃទី២២ ខែកក្កដា           ឆ្នាំ ២០២២  មានអ្នកឆ្លងចំនួន  ២០នាក់ និងអ្នកជាសះស្បើយ   ២៦នាក់និងអ្នកជំងឺស្លាប់  គ្មាន ៖

– ករណីឆ្លង សហគមន៍  ២០នាក់ឆ្លង

– អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២

– អ្នកឆ្លងសរុប= 136,565 នាក់

– អ្នកជាសះស្បើយ= 133,389 នាក់

– អ្នកស្លាប់= 3,056 នាក់។