ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៦នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៩២នាក់ និងករណីស្លាប់ ០នាក់ (០នាក់ មិនបានចាក់វ៉ាក់សាំង)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៤៦នាក់ទៀត ជាសះស្បើយ ៩២នាក់ និងស្លាប់ ០នាក់
-ករណីឆ្លងសហគមន៍ ៤១នាក់
-អ្នកដំណើរពីបរទេស ០៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 121,484 នាក់
-អ្នកជាសះស្បើយ = 117,820 នាក់
-អ្នកស្លាប់ = 3,015 នាក់