ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួ យ៉ៃ អតីតអធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបាន អគ្គាធិការដ្ឋាន ក្រសួង មហាផ្ទៃ ធ្វើលិខិតទៅស្នងការនគរបាលខេត្ត កំពត សំណើរសុំចាត់អញ្ជើញ លោកវរសេនីយ៍ឯក ហួ យ៉ៃ ឲ្យចូលខ្លួន ទៅកាន់ នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានីខេត្តនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៨ ខែកកដ្តានេះ ដើម្បីបំភ្លឺតបតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ។
ដោយបានប្តឹងចោទប្រកាន់ ថា លោកវរសេនីយ៍ឯក ហួ យ៉ៃ ជា បានប្រព្រឹត្តកំហុស ឆ្គង ក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក ។គឺកាលពី លោក កាន់ដំណេងជា អធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ការចេញលិខិតកោះអញ្ជើញ លោកវរសេនីយ៍ឯក ហួ យ៉ៃ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត របស់ អគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ ទៅស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើឡើង កាលពី ថ្ងៃទី១៤ ខែកកដ្តា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក អ៊ីវ លាង ជាអគ្គាធិការ ។ ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា ការកោះអញ្ជើញ លោកវរសេនីយ៍ឯក ហួ យ៉ៃ បានធ្វើឡើងទៅតាមពាក្យ បណ្តឹង របស់ប្រជាពលរដ្ឋ ចំនួន ៤ បណ្តឹង ដែលមាន ឈ្មោះ អូម ពៅ ញឹក ជាថន សោម ហ្សន រឿន សារ៉េត ។និងចំណារ ដ៏ខ្ពង់ខ្ពស់របស់ ម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ក្នុងលិខិតនោះ បាន ជម្រាប ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ពីប្រជាពលរដ្ឋ ដូចខាងលើ ដោយបានចោទប្រកាន់ លោកវរសេនីយ៍ឯក ហួ យ៉ៃ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ថាបានប្រព្រឹត្តកំហុស ឆ្គង ក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក ។ ដើម្បី ដំណើរ ការអង្កេតស្រាវជ្រាវ ករណីខាងលើ ស្របតាមនិតិវិធី អគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ សូមស្នើរលោក ស្នងការ នគរបាលខេត្ត ចាត់អញ្ជើញ លោកវរសេនីយ៍ឯក ហួ យ៉ៃ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចូលមកបំភ្លឺ នៅថ្ងៃទី១៨ ខែកកដ្តា ឆ្នាំ២០២២នេះ វេលាម៉ោង ៨ ព្រឹក នៅនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានីខេត្តនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ សូមភ្ជាប់នូវឯកសារពាក់ពន្ធ័ ។
ជុំវិញបញ្ហា នេះអង្គភាពយើង មិនទាន់អាចសុំការបកស្រាយពី លោកវរសេនីយ៍ឯក ហួ យ៉ៃ បានទេ ខណះ នៅថ្ងៃទី១៨ ខែកកដ្តានេះ លោក និងត្រូវ ចូលទៅ បំភ្លឺ នៅនាយកដ្ឋានអធិការកិច្ច ចំណែកដំណោះស្រាយ រឺ បកស្រាយ យ៉ាងណា គេហទំព័រយើងនិងបន្តផ្សាយ នៅពេលក្រោយ ។