#កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០២២នេះកម្មករប្រមាណជិត១០០នាក់មកប្រមូលផ្ដុំគ្នាសុំការអន្តរាគមន៍ពីគេហទំព័រសម្លេងប្រជាជន VPN TV Online ចុះផ្សាយរឿងថៅកែក្រុមហ៊ុនS.O.M cooperation L.T.Eមិនបើកប្រាក់ខែឲ្យពួកគាត់ក្នុងម្នាក់ៗចាប់២០០$ដុល្លារហូតទៅ៣០០$ដុល្លាតំណាងកម្មករបួនរូប១.ឈ្មោះ.ហឹម លីណា
២.ឈ្មោះ.ឪ វាសនា
៣.ឈ្មោះ.ភោគ សំណាង
៤.ឈ្មោះ.ហួន ផាក់
សុំអំពាវនាវអន្តរាគមន៍ពីអាជ្ញាធរក៏ដូចជាមន្ត្រីការងារខេត្តដើម្បីរកដំណោះស្រាយខណៈដែលពួកគាត់មិនមានលុយផ្គត់ផ្គង់គ្រួសារបន្ទាប់ពីក្រុមហ៊ុនមិនបានបើកប្រាក់ខែ២ខែមកហើយដោយដោយក្រុមហ៊ុនសន្យាថាបើកប្រាក់ខែអោយពួកគាត់មុនពេលកំណត់តែតាមពិតគឺក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យាឡើយ។
បើយោងតាមការឲ្យដឹងពីកម្មករថាពួកគាត់ជាកម្មករធ្វើការនៅផ្លូវជាតិលេខប្រាំក្នុងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងដែលមានទីតាំងនៅភូមិពន្លៃភូមិកែវឡាតស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
ហើយក្រុមហ៊ុននេះតែងតែមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែជាច្រើនដងមកហើយ។កម្មករប្រមាណជិត១០០នាក់កំពុងប្រតិកម្មនិងក្រុមហ៊ុន S O.M cooperation L.T.Eរឿងមិនបើកប្រាក់ខែជាង២ខែក្នុងម្នាក់ៗចាប់២០០$រហូតដល់៣០០$ដុល្លា!