សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើក កាស៊ីណូរបស់ជនជាតិចិននៅក្នុងបុរីញ៉ូថោនសង្កាត់ចោមចៅទី៣

55

ភ្នំពេញ  ៖  ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា មានទីតាំងបើក កាស៊ីណូ មួយកន្លែងខាងក្នុងមានកាសុីណូ ចំនួន៣តុ ផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  នៅវេលាម៉ោង១០ព្រឹក  ថ្ងៃទី១៧  ខែកក្កដា  ឆ្នាំ២០២២នេះកម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបហើយនិងបិទមិនឲ្យដំណើរការទៀតទេ។

ទីតាំងខាងលើកន្លងមកបានដាក់ស្លាកយីហោ  បន្ទប់ប៊ីយែអាកាសយានដ្ឋាន  ក្រោយមក  ក៏បានដោះស្លាកយីហោចេញបច្ចុប្បន្នមានតែស្លាកយីហោមួយបុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។

ទីតាំងខាងលើបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់ អង្គុយយាម នៅខាងមុខជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។

ក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាទីតាំងខាងបើកល្បែងស៊ីសង  ជាប្រភេទកាស៊ីណូ  របស់ជនជាតិចិន  នៅព្រឹកថ្ងៃទី១៧  ខែកក្កដា  ឆ្នាំ២០២២នេះ  លោក ម៉ន  វុធី  អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជា  ឲ្យកម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង ដោយមិនមានឃើញអ្វីនោះទេ  ។

បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទទ្វារជាបណ្តោះអាសន្ន៕