កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកេីនឡេីងនិងបង្កេីនប្រសិទ្ធភាពនៃវប្បធម៌ការបេីកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌និងការគោរពច្បាប់។
ជាលទ្ធផលនៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃេីញអ្នកបេីកបររថយន្តធន់ធ្ងន់ ចំនួន០៥នាក់ក្នុងចំណោមអ្នកបេីកបររថយន្ត៣០នាក់មានផ្ទុកសារធាតុញៀន វិធានការបន្ដសមត្ថកិច្ចបានធ្វេីការដកហូតប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបេីកបរថ្មីគ្មានសារធាតុញៀននិងបញ្ជូនមនុស្សទាំង០៥នាក់ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។
ជាការសំណូមពរ សូមម្ចាស់រថយន្ដជាថៅកែនិងអ្នកបេីកបរផ្សេងទៀតសូមមេត្ដាចូលរួមសហការជាមួយសមត្ថកិច្ចជំនាញដេីម្បីសហការពិនិត្យនិងបញ្ឍប់ការអនុញ្ញតិអោយបុគ្គលជាអ្នកបេីកបរមានឱកាសលទ្ធភាពប្រេីប្រាស់សារធាតុញៀនក្នុងការបេីកបរ(ចេះតាមដាននិងពិនិត្យតេស្ដ) កត្ដាអ្នកបេីកបរឆ្វេសប្រហែសបណ្ដាលអោយបង្កជាគ្រោះថ្នាក់ចរាចរណ៍រួមជាមួយកត្ដាផ្សេងៗទៀត (ការបេីកបរលេីសល្បឿន មិនគោរពសិទ្ធិ វ៉ាស្ដាំ បេីកជែង និងមានជាតិស្រវឹង)។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងខេត្ដកំពង់ស្ពឺនិងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍និងពិនិត្យសារធាតុញៀនលេីអ្នកបេីកបរបន្ដទៀត ស្របតាមគោលការណ៍ណែនាំនិងវិធានការច្បាប់៕