ភ្ភ្នំពេញ÷ប្រជាពលរដ្ឋរស់នៅជិតទីតាំងដែលគេសង្ស័យថាមានបើកលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែងជាលក្ខណះកាស៊ីណូដែលកំពុងបើកដំណើរការយ៉ាងអានាធិបតេយ្យទាំងថ្ងៃទាំងយប់នោះពួកគាត់ស្នើអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ ព័ន្ធជួយចុះទៅបង្ក្រាបផង។
ទីតាំងនោះស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលឃើញពីសកម្មភាពអ្នកដែលចេញចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះនិងបានបង្ហើបអោយដឹងថានៅខាងក្នុងផ្ទះនោះមានដាក់តុល្បែងចំនួន០៣តុ។
ប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ទីតាំងខាងលើនោះគឺមិនងាយក្នុងការបង្ក្រាបនោះទេព្រោះមានសមត្ថកិច្ចម្នាក់ដែលគេដឹងថាធ្វើការនៅក្រសួងមហាផ្ទៃជាអ្នកមើលការខុសត្រូវដូច្នេះហើយត្រឹមអាជ្ញាធរថ្នាក់ខណ្ឌអីប្រហែលជាមិនហ៊ានទៅក្បែនោះទេ។
ពលរដ្ឋរស់នៅក្បែៗទីតាំងខាងលើបានអោយដឹងទៀតថាកន្លងមកគេដាក់ស្លាកយីហោ បន្ទប់ប៊ីយែអាកាសយានដ្ឋាន តែដោយសារមានអ្នកសារព័ត៌មានចុះផ្សាយច្រើនពេក ក៏បានដោះស្លាកយីហោចេញបច្ចុប្បន្នមានតែស្លាកយីហោមួយប៉ុណ្ណោះដោយមិនមានសរសេរអ្វីនោះទេ។
ទីតាំងខាងលើបើកសម្រាប់តែជនជាតិចិនចូលលេង ហើយសន្តិសុខ២នាក់ អង្គុយយាមនៅខាងមុខជៀសវាងមានខ្មែរចូលខ្លាចបែកការណ៍កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីបានបញ្ជាឲ្យចៅហ្វាយខណ្ឌទាំង១៤ ខណ្ឌបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីអនុវត្តតាមគោនិយោបាយភូមិ សង្កាត់មានសុវត្តិភាព ជៀសវៀងកើតអំពើ លួចឆក់ប្លន់ ជាដើម។
តែផ្ទុះទៅវិញ ហេតុអ្វីបានជាជនជាតិចិនចូលមករស់នៅប្រទេសយើងហើយបែជាហ៊ានបើកកន្លែងល្បែងស៊ីសង ប្រភេទកាស៊ីណូទៀតផង មិនត្រឹមតែប៉ុណ្ណោះមានទាំងសមត្ថកិច្ចអ្នកមើលការខុសត្រូវឲ្យទៀត?
ពករដ្ឋសង្ឃឹមថា លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនឹងលោកម៉ន វុធី ធិការនគរបាលខណ្ឌមានវិធានការចំពោះទីតាំងនេះ។
ពាក់ព័ន្ធនិងករណីបើកល្បែងស៊ីសង(កាស៊ីណូ)ខាងលើនេះលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់អង្គភាពយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២២នេះថា លោកដឹងហើយៗបានចុះបង្ក្រាបរួចហើយប៉ុន្តែមិនអោយលោកធ្វើមិចបើគេ(ម្ចាស់ល្បែង)នៅតែបើកលេង! ៕
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕