សា.ហាវពេកហើយ!!គ្រាន់តែបើកម៉ូតូកង់បីបុ.កចូលមន្ទីរពេទ្យត្រូវសន្តិសុខចាប់អ្នកបើកបរចងភ្ជាប់ជាមួយកង់បី បង្កការភ្ញាក់ផ្អើលបុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបុកចូលមន្ទីសម្រាកព្យាបាល និងសម្ភព មនោរម្យ ត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយម៉ូតូកង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣៧១សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីសន្តិសុខ យាមនៅមន្ទីពេទ្យបានឲ្យដឹងថា មុនកើតហេតុបុរសដែលបើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1HY-3345 សង្ស័យស្រវឹងស្រាខ្លាំង និងមានចេតនាបើក បុកចូលមន្ទីពេទ្យ២លើក ហើយ ដោយលើកទី១ មិនបានបញ្ជាក់ពីថ្ងៃខែឆ្នាំ នេះទេ លុះលើកទី២ម៉ោងកើតហេតុខាងលើ ខណៈដែលបុរសបើកម៉ូតូកង់បីខាងលើឈប់នៅមុខមន្ទីរពេទ្យក្នុងទិសដៅពីកើតទៅលិចស្រាប់តែបើកបុកចូលអាហាដ្ឋានរបស់មន្ទីរពេទ្យបណ្ដាលឱ្យបែកទ្វារកញ្ចក់និងរងការខូចខាតសម្ភារៈមួយចំនួន ភ្លាមរូបគាត់ជាសន្តិសុខដែលយាមនិងមើលការខុសនៅមន្ទីឃើញមានដបសាំង១ដប នៅលើម៉ូតូកង់បី ខណះនោះរូបគាត់ខ្លាចអ្នកបើកបរ យកសាំងនោះមកចាក់ដុតមន្ទីពេទ្យ ទើបរូបគាត់យកក្រណាត់ស មកចងអ្នកបើកបរម៉ូតូកង់បីភ្ជាប់នឹងម៉ូតូកង់បីតែម្តង។ បើតាមការរៀបរាប់ពីបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានប្រាប់ថា រូបគាត់គ្មានបំណងបើកបុកមន្ទីរពេទ្យនោះទេដោយសារម៉ូតូកង់បីរបស់គាត់ជាប់ហ្គា ទើបបុកចូលមន្ទីពេទ្យនោះទៅ បន្ទាប់មកត្រូវសន្តិសុខយាមនៅមន្ទីរពេទ្យចាប់រូបគាត់និងបានប្រើហិង្សាទៅលើរូបគាត់ចាប់ចងស្លាបសេកជាប់ជាមួយម៉ូតូកង់បីឥណ្ឌារបស់គាត់តែម្ដងទើបបង្កឱ្យមានការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។