លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជួបជាមួយតំណាងក្រុមឡានបែនដឹកដីចំនួន១៨នាក់ ដើម្បីធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យា មិនឲ្យមានការប្រមូលផ្តុំធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍តាមដងផ្លូវឡើយ!!!

65

ខេត្តកណ្តាល) : កម្លាំងសមត្ថកិច្ចទាំង៣របស់ខេត្តកណ្ដាលខេត្តចុះមកសម្របសម្រួល ជាក្រុមអាជីវករឡានដឹកដី ដើម្បីឲ្យបញ្ឈប់សកម្មភាពប្រមូលផ្ដុំគ្នាបិទផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍តាមដងផ្លូវ បើនិយាយមិនស្ដាប់គ្នា អនុវត្តន៍បទបញ្ជាលើអ្នកល្មើសច្បាប់ដាក់ឡានហើយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្តកណ្តាល ប្រជុំជាមួយតំណាងក្រុមឡានបែនដឹកដីចំនួន១៨នាក់ ដើម្បីធ្វើការសម្របសម្រួល និងធ្វើកិច្ចសន្យា មិនឲ្យមានការប្រមូលផ្តុំធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍តាមដងផ្លូវ។

ប៉ុន្តែចុងក្រោយ តៃកុងឡានបែនទាំងអស់បានសន្យាថាមិនប្រមូលផ្តុំគ្នាបិទផ្លូវទៀតឡើយ និងត្រូវបានឯកឧត្តមអភិបាលខេត្ត​អនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។