ថ្ងៃចេញផ្សាយៈ July 8, 2022
ជនសង្ស័យYamagamiបានសារភាពថាបានដាក់គោលដៅលើលោកAbe ដោយសារតែគាត់គិតថា អតីតនាយករដ្ឋមន្ត្រីជប៉ុនមានទំនាក់ទំនងជាមួយអង្គការដែលគាត់មានការខឹងសម្បារ។តំណាងប៉ូលីសប្រចាំខេត្តNaraបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះអំពីករណីអតីតនាយករដ្ឋមន្ត្រី Shizo Abeថា”ជនសង្ស័យបានសារភាពថាគាត់មានការខឹងសម្បារនឹងអង្គការមួយ ហើយបានប្រព្រឹត្តបទឧក្រិដ្ឋនេះដោយសារតែគាត់ជឿថាលោក Shinzo Abe មានទំនាក់ទំនងនឹងអង្គការនោះត្រូវបានជនសង្ស័យធ្វើឃាត។យោងតាមប៉ូលីសជនសង្ស័យ Yamagami Tetsuya អាយុ៤១ឆ្នាំ អតីតសមាជិកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានអះអាងថា គោលដៅលោកAbe”មិនមែនដោយសារតែកត្តានយោបាយ”នោះទេ។ប៉ូលិសNaraនឹងស៊ើបអង្កេតថាតើលោកAbeពាក់ព័ន្ធអង្គការដូចដែលជនសង្ស័យបានអះអាងដែរឬអត់។ប៉ុន្តែមិនបានបង្ហាញឈ្មោះអង្គការនោះទេ។អតីតនាយករដ្ឋមន្ត្រី Abeអាយុ៦៧ឆ្នាំត្រូវបានគេបាញ់ចំពីក្រោយ ពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការនៅតាមដងផ្លូវនៃទីក្រុងNaraក្នុងខេត្តដែលមានឈ្មោះដូចគ្នា។
នៅពេលបើកការបាញ់ប្រហារ ជនសង្ស័យ Yamagami ឈរប្រហែល៥ម៉ែត្រពីលោក Abe ។លោក Abe ត្រូវបានឧទ្ធម្ភាគចក្រដឹកទៅមន្ទីរពេទ្យក្បែរនោះដោយហូរឈាមយ៉ាងខ្លាំង ដោយមានរបួសយ៉ាងជ្រៅដល់បេះដូង និងរបួសត្រង់ក។វេជ្ជបណ្ឌិត២០នាក់បានចូលរួមក្នុងការព្យាបាលរបស់លោក Abe។ប៉ុន្តែមិនអាចបញ្ឈប់ការហូរឈាមបានទេ។ អតីតនាយករដ្ឋមន្ត្រីត្រូវបានស្លាប់ដោយសារការធ្លាក់ឈាមច្រើនពេក។ប៉ូលីស Nara បានប្រកាសថាជនសង្ស័យ Yamagami បានសារភាពថា បានប្រើប្រាស់កាំភ្លើង ផលិតនៅផ្ទះ ដើម្បីបាញ់លោកនាយករដ្ឋមន្ត្រី Abe ហើយបាននិយាយថា ខ្លួនកំពុងបន្តស៊ើបអង្កេតអាវុធនេះ។រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនបង្ហាញកាំភ្លើងពីរធុងដែលផលិតនៅផ្ទះជាមួយបំពង់ដែករុំដោយបំពង់។សមត្ថកិច្ចបានឆែកឆេរផ្ទះជនសង្ស័យ និងបានរកឃើញអាវុធច្នៃស្រដៀងគ្នាមួយចំនួន ។ ពួកគេបានពណ៌នាកាំភ្លើងនេះថាមានប្រវែង ៤០សង់ទីម៉ែត្រ កម្ពស់ប្រហែល ២០សង់ទីម៉ែត្រ។ប៉ុន្តែមិនទាន់បានថ្លឹងទម្ងន់នៅឡើយទេ ដោយសារមានការព្រួយបារម្ភអំពី “គ្រោះថ្នាក់នៃការបំផ្ទុះ”។ប៉ូលិសមិនបានបញ្ជាក់ថាតើគេរកឃើញក្បាលគ្រាប់នៅកន្លែងកើតហេតុឬយ៉ាងណាទេ។ ពួកគេជឿថាជនសង្ស័យបានជិះរថភ្លើងទៅកាន់ព្រឹត្តិការណ៍ដែលលោក Abe កំពុងនិយាយ ។ប៉ុន្តែមិនបានប្រាប់ថាតើគាត់រង់ចាំរយៈពេលប៉ុន្មាននោះទេ។វាជាការប៉ុនប៉ងធ្វើឃាតលើកដំបូងប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីពួកមេទ័ពនៃទសវត្សរ៍ឆ្នាំ ១៩៣០។មេដឹកនាំពិភពលោក ចូលរួមរំលែកទុក្ខដល់អតីតនាយករដ្ឋមន្ត្រី Abe ក្រោយមរណភាពរបស់លោក។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានហៅនេះថាជា”ការបាត់បង់ដែលមិនអាចជួសជុលបាន” ខណៈដែលប្រធានាធិបតីអាមេរិក លោកJoe Bidenបានសម្តែង”ការខកចិត្តកំហឹងនិងទុក្ខព្រួយ” ចំពោះព័ត៌មាននេះ៕យោងតាមAFP