គ្រូខ្មែរម្នាក់ ប្រើល្បិ.ចយ.កដៃស្ទាប អង្អែលសុ.ដ.ន់ និងប្រដា..ប់ភេ.ទ ក្មេងស្រីរួចឆ្លើយយ៉ាងឡូយ ថា គឺដើម្បីប្រោះព្រំ ឲ្យអស់គ្រោះប៉ុណ្ណោះ …

329

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ គ្រូខ្មែរម្នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រ​ព្រះ សហការជាមួយកម្លាំងនគរបាលស្រុកក្រឡាញ់ឃាត់ខ្លួន នៅវេលាម៉ោង០២រសៀល នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប  ពីបទប្រព្រឹត្តប្រទូស្តកេរ្តិ៍ខ្មាស់ ដែលកើតឡើងនៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២២ ម៉ោង០៧ ព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គ.ស.ឌ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានប្តឹងចោទទៅលើឈ្មោះ ឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ ឆ្នាំ ជាគ្រូខ្មែរ នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។

នៅក្នុងពាក្សបណ្តឹងនាងរៀបរាប់ថានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥ល្ងាច ម្តាយនាងបានឲ្យនាងនិងប្អូនស្រីមានអាយុ១៥ឆ្នាំ ឲ្យជិះម៉ូតូមកផ្ទះឈ្មោះ​ ឈួ វ៉ាន់ថាន់ ជាគ្រូខ្មែរ ដើម្បីមកវាស់ហាត់ធ្វើពេ(វាស់ខ្នាត) សំរាប់ដោះគ្រោះ ដែលនឹងធ្វើនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ។

ពេលមកដល់ផ្ទះគ្រូខ្មែកំហូចនេះ បានឲ្យនាងនិងប្អូនស្រីឡើងលើផ្ទះដើម្បីធ្វើស្នងរូប និងស្រតូបចេក បន្ទាប់មកគ្រូនេះបានអោយប្អូនស្រីនាងយកទៀនស្នងរូបនោះយកទៅដីក្រោយផ្ទះប្រហែល100ម៉ែត្រ ហើយអោយនៅចាំភ្លើងទៀនដែលឆេះនោះ ។

ពេលនៅតែ០២នាក់ នៅលើផ្ទះឈ្មោះ ឈួ វ៉ាន់ថាន់ បានឲ្យនាងដេកផ្ងារពោះហើយទាញសើយអាវទៅលើចេញសុដន់ទាំងពីរ នឹងបានប្រោះទឹកមន្តលើក្បាលសុដន់ទាំងពីរ យកដៃចាប់សុដន់ស្ទាបអង្អែល ហើយគ្រូបានស្រាតសំពត់និងខោលីអូរមកក្រោមត្រឹមក្បាលជង្គង់ បានយកចង្អុលម្រាមដៃឆ្វេងចាក់លើប្រដាប់ភេទរបស់គាត់ចំនួន០៣លើក ( ឈ្មោះ ឈួ វ៉ាន់ថាន់ មិនបានស្រាតខោទេ) ដោយមានសកម្មភាពបែបនេះធ្វើឲ្យនាងភ័យហើយបានរត់ចុះពីលើផ្ទះមកទាំងមិនទាន់លើកខោ បន្ទាប់មកបាននាំប្អូនត្រឡប់មកផ្ទះវិញ ។

លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ បានណែនាំឲ្យជនរងគ្រោះនិងម្តាយរៀបចំកម្មវិធីដូចបានគ្រោងទុក នៅនឹងផ្ទះជនរងគ្រោះនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយហៅគ្រូខ្មែរកំហូចរូបនេះ ទៅដោះគ្រោះធម្មតាដូចគ្មានរឿងអ្វីកើតឡើង បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ទឹកជោរនិងនគរបាលស្រុកក្រឡាញ់ធ្វើការឃាត់ខ្លួន គ្រូខ្មែរកំហូចនៅនឹងផ្ទះជនរងគ្រោះនោះតែម្តង ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួននិងសួរចម្លើយ គ្រូខ្មែរកំហូចនេះបានឆ្លើយថា នៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នោះ គេពិតជាបានឲ្យក្មេងស្រីរងគ្រោះ ដេកផ្ងាពោះហើយបានសើយអាវឡើងលើចេញសុដន់ទាំងពីរ បានយកទឹកមន្តប្រោះពីលើនិងបានយកដៃទៅញីអង្អែលពីលើសុដន់ នឹងបានស្រាតសំពត់និងខោលីអូមកត្រឹមក្បាលជង្គង់ហើយបានយកទឹកមន្តទៅប្រោះព្រហ្មលើប្រដាប់ភេទទៀតធ្វើអោយម្រាមដៃទៅប៉ះប្រដាប់ភេទក្មេងស្រីនោះចំនួន០៣លើកមែន បន្ទាប់មកក្មេងស្រីនោះស្ទុះរត់ចុះពីលើផ្ទះ ។

ចំពោះការយកទឹកមន្តទៅប្រោះពីលើ និងយកដៃញីពីលើសុដន់ គឺដើម្បីអោយអស់គ្រោះ ។ ដោយផ្អែកលើបណ្តឹងរបស់ក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនល្មើស ឈ្មោះ ឈួ វ៉ាន់ថាន់ កម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕