អាឌិតបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០២១ បានបង្ហោះតាមអាខោនfacebook មួយដែលមានឈ្មោះ ថា Sothida Pokimteng និងបានរៀបរាប់ដូចខាងក្រោម ខ្ញុំ ប៉ូគីមថេងសុទ្ធធីតា សូមផុសពត៍មាននេះជាសាធារណះ ដើម្បីស្វែងរកយុត្តធម៍សំរាប់ខ្លួនខ្ញុំផ្ទាល់
ដោយនាងខ្ញុំត្រូវបានទទួលការធ្វើបាប និងបំផ្លាញទ្រព្យសម្បិត្តិរបស់នាងខ្ញុំជាច្រើនលើកច្រើនសារពី អភិបាលខណ្ឌ ឫស្សីកែវ ដោយពួកគាត់បានលើកកំលាំងមកកាប់គាស់ បំផ្លាញ់ដើមឈឺ របង និងរបស់ទ្រព្យផ្សេងទៀតនៅក្នុងហាងរបស់ខ្ញុំដោយមិនមានលិខិតអនុញ្ញាត្រឹមត្រូវ ជាច្រើនលើក ច្រើនសារ
នាងខ្ញុំជាពលរដ្ធស្របច្បាប់ សាងសងលើដីរបស់ខ្លួនស្រប់ច្បាប់ កំពុងតែទទួលរងភាពអយុត្តធម៍ច្រើនលើកច្រើនសារ ចំពោះការដែលបិតសិទ្ធហាមនៅក្នុងការសាងសង់
នេះជាវីដេអូរភ័ស្តតាងបញ្ចាក់ពាក់ព័ន្ធទង្វើដែលពួកគាត់បានធ្វើមកលើប្រជាជនក្នុងសហគមន៍រួមទាំងរូបនាងខ្ញុំ តែមិនមែនលើកទី១ទេ ដែលពួកគាត់មកធ្វើបែបនេះ គឺច្រើនលើកមកហើយ
ខ្ញុំមករាងយឺតទើបថតបានតែពាក់កណ្តាល ហើយខ្ញុំក៏ទទួលបានការគំរាមគំហែងពីពួកគាត់ម្តងទៀតថាពួកគាត់និងមកស្អែកម្តងទៀត ទើបនាងខ្ញុំដាច់ចិត្តផុសដើម្បីកាពារសុវត្តិភាពរបស់ខ្ញុំនិង
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំនិងយកវីដេអូរជាច្រើនទៀតពីប្រជាជនដែលជាភ័ស្តតាងពេលដែលពួកគាត់ បំផ្លាញទ្រព្យសម្បត្តិរបស់ខ្ញុំនិង ប្រើប្រាស់ហិង្សាលើប្រជាជនក្នុងសហគមន៍
សុំផ្តល់យុត្តិធម៍សំរាប់ប្រជាជនស្លូតត្រង់ក្នុងសហគមន៍ខ្ញុំផង ខ្ញុំផុសនេះដើម្បីអោយដឹងពីសុវត្តិភាពរបស់ខ្ញុំដូចគ្នា មើលមិនឃើញទេថាស្អែកនិងមានរឿងអ្វី ខ្ញុំជាពលរដ្ធស្របច្បាប់ សុំទទួលបានសិទ្ធពេញលេញក្នុងការរស់នៅផង
សុំសម្តេចពុក ជួយដល់កូនចៅផងសម្តេចពុក ។