ឯកឧត្តម ស ថេត អញ្ជើញចុះជួបសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកជីវភាព ទីទាល់ក្រខ្លាំងចំនួន ៩គ្រួសារ…

27

(ភ្នំពេញ)÷នៅព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២២​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ ឆ្លៀតពេលចុះផ្ទាល់ជួបសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកជីវភាព ទីទាល់ក្រខ្លាំង ចំនួន ៩គ្រួសារ ៣គ្រួសារនៅសង្កាត់បឹងទំពុន១ និង ៦គ្រួសារ នៅសង្កាត់បឹងទំពុន២ ដោយក្នុងមួយគ្រួសារទទួលបានអំណោយឧបត្ថម្ភរបស់ឯកឧត្តម ស ថេត ចំនួន ១០មុឺនរៀល អង្ករ២ការ៉ុង ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ត្រីខ ទឹកត្រី និងទឹកសុីអុីវផងដែរ ។

ជាមួយនោះដែរប្រជាពលរដ្ឋក្រីក្រចំនួន ២៥នាក់ ក៏ទទួលបានការឧបត្ថម្ភក្នុងម្នាក់ៗ ចំនួន ៥មុឺនរៀលផងដែរ ។

ចំពោះបងស្រីម្នាក់ដែលមានជំងឺរាំរ៉ៃ ដោយក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម ស ថេត បានជួយជាថវិកា ចំនួន ២០០ដុល្លារ សម្រាប់យកទៅព្យាបាលជំងឺផងដែរ ។

ប្រជាពលរដ្ឋទាំងអស់ បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលតែងតែចំណាយពេលចុះជួយ និងជួបផ្ទាល់ ជាមួយពលរដ្ឋទីទាល់ក្រ និងជួយឧបត្ថម្ភជាថវិកា សម្ភារ ដេីម្បីសម្រាលទុកលំបាកដែលកំពុងតែខ្វះខាតខ្លាំង ។ ជាកិច្ចបញ្ចប់ ប្រជាពលរដ្ឋ ជូនពរឯកឧត្តម ឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ៕