ឯកឧត្ដម សុខ ប្រសិទ្ធិ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាមួយ ក្រសួងកិច្ចការសភា និងទំនាក់ទំនងសង្គម រួមទាំងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ជាតិ នៃប្រទេសទីម័រខាងកើត

24

នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាជាមួយ ក្រសួងកិច្ចការសភា និងទំនាក់ទំនងសង្គម រួមទាំងប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ជាតិ នៃប្រទេសទីម័រខាងកើត ដើម្បីពិនិត្យ និងស្វែងយល់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃស្ថាប័នជាតិរបស់ប្រទេសនេះ ក្នុងការត្រៀមខ្លួនចូលជាសមាជិកអាស៊ាន ។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ ក៏បានចុះទស្សនកិច្ច នៅស្ថានីយផ្យាយវិទ្យុសហគមន៍ ក្រុមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាតិ និងឯកជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតផងដែរ ៕