កណ្តាល ៖ លោក ចន្ថា វ៉ាន់ឌី អធិការរងខណ្ឌឫស្សីកែវ ត្រូវប្រទេះឃើញស្លា.ប់ក្នុងថ្លុកឈា.ម ដែលតាមការសន្និដ្ឋានជំហានដំបូង ជាករណីធ្វើអត្ត.ឃាតបា.ញ់ស.ម្លាប់ខ្លួនឯង ដែលស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបា.ញ់ស.ម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់ ធ្វើកោសល្យវិច័យ៕