នៅថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រ.កាសសុពលភាពក្រុមប្រឹក្សាសង្កាត់ស្រះចក អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រ.កាសនេះប្រារព្ធធ្វើឡើងនៅបណ្តោយផ្លូវលេខ១០៨ ក្នុងមូ..លដ្ឋានសង្កាត់ស្រះចក និងដោយមានការអញ្ជើញចូលរួមពី លោក ហ្សង វាសនា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួ..យសង្កាត់ស្រះចក តំណាង ឯកឧត្តម សារិន វណ្ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួ..យសង្កាត់ស្រះចក , លោក ប៊ុន សុភ័ក្រ្ត អភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, ប្រធានការិ.រដ្ឋបាល បុគ្គលិកខណ្ឌ, ប្រធានការិ.ស.ដ.អ.ប.ស ខណ្ឌ, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មី របស់សង្កាត់ស្រះចក, លោក-លោកស្រី មន្រ្តីសង្កាត់ស្រះចក និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ដែលមានចំនួនសរុប ២១០នាក់។
នៅក្នុងពិធីប្រ.កាសនោះ លោកអភិបាលខណ្ឌ បានធ្វើការ.កោតសរសើរ និងផ្តាំផ្ញើទៅដល់លោកស្រីចៅសង្កាត់ និងចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការ.កសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រ.កបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការ.កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារ.កិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។