បរុសម្នាក់ជ.ម្លោះពាក្យសំដីជាមួយនិងប្រពន្ធក៏មានការតូចចិត្តតូចថ្លើមក៏និងពាក្យសំដីរបស់ប្រពន្ធក៏សម្រេចចិត្តទៅ ចង(ក) សម្លា ប់ខ្លួនតែម្ដងភ្ញាក់ផ្អើល!!!

102

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២

បានបញ្ជាក់ឲ្យដឹងពីប្រពន្ធជនរងគ្រោះបាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា.គាត់បានឈ្លោះប្រកែកពាក្យសម្ដីជាមួយនាងរយៈពេលពីរបីថ្ងៃមកហើយស្រាប់ទៅដល់ថ្ងៃកើតហេតុនេះក៏ក្រុមគ្រួសារនាងខ្ញុំក៏ប្រទះឃើញគាត់ចង(ក)សម្លា ប់ខ្លួនក្នុងបន្ទប់ជួលដំបូលខៀវ ។

ហេតុការណ៍នេះកើតឡើងនៅក្នុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ស៊ុំ សាន់ដេ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករលើកឥវ៉ាន់ តែផ្អាកមួយរយៈដោយសារជួបគ្រោះថ្នាក់ចរាចរ មានកូនប្រុស១នាក់ ជាកូនប្រពន្ធដើម លែងលះគ្នាហើយ លុះមានប្រពន្ធឈ្មោះ ប៉ាង អេងលី អាយុ៣៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មិនទាន់មានកូន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

គ្រួសារបានឲ្យដឹងថា ជនរងគ្រោះ កន្លងមកជួបគ្រោះថ្នាក់ចរាចរ បាក់ដៃស្តាំ ហើយបានសម្រាកពីការងារ ជាកម្មករលើកឥវ៉ាន់ អស់រយៈពេលជាង៣ខែមកហើយ ហើយការរស់នៅក្នុងសង្គមគ្រួសារ ពីរនាក់ប្រពន្ធ តែងតែទាស់ពាក្យសម្តីគ្នា តែមិនដល់ថ្នាក់ប្រើហិ.ង្សា ឬកម្លាំងបាននោះទេ ។

ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្លោះប្រកែកពាក្យសម្តីជាមួយប្រពន្ធមួយប្រ៉ាវ លុះប្រពន្ធទៅធ្វើការបាត់ ជនរងគ្រោះជាប្តី បានវៃ បោកខ្ទេច ចាន ឆ្នាំង សូម្បីតែវែកឆាក៏កាច់ចោលដែរ លុះយប់ឡើង ប្រពន្ធចេញពីធ្វើការងារវិញក្រញីវក្រញូវហើយខ្ពេីមមេីលមុខគ្នារៀងខ្លួន សុខចិត្តដេកបែរខ្នងដាក់គ្នា លុះដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះក៏បានធ្វើដំណើរទៅស្រុកឯខេត្តកំពង់ចាម រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករានេះទើបវិលមកវិញ តែស្ត្រីជាប្រពន្ធបានទៅធ្វើការបាត់ហើយ នៅតែជនរងគ្រោះសង្ងំក្នុងបន្ទប់ម្នាក់ឯង បិទទ្វារខ្ទាស់គន្លឹះខាងក្នុងជាប់ រហូតដល់វេលាម៉ោង៦និង៣០នាទីយប់នេះ ប្រពន្ធវិលវិញ ចូលបន្ទប់មិនបាន ទ្វារបិទជិត ឲ្យម្តាយក្មេកហៅ តែមិនឆ្លើយ ចុចទាំងទូរស័ព្ទទៀត ក៏មិនលើក ក៏មានអ្នកជិតខាងជួយលើកជណ្តើរដាក់ឡើងមើលតាមជញ្ជាំង ស្រាប់តែប្រទះឃើញចង(ក)សម្លាប់ខ្លួនបាត់ទៅហើយទើបមានការភ្ញាក់ផ្អើល។

រឿងអ្វីក៏ដោយយេីងអាចនិយាយគ្នាបានក៏និយាយទៅកុំទុកឱ្យហួសពេលទៅហើយវា នឹកស្តាយក្រោយ ទោះយំប្អូនយំបែកមេឃយ៉ាងណាហួសពេលហើយ ។

ជនរងគ្រោះសម្លាប់ខ្លួនដោយចងកក្នុងបន្ទប់ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីពិនិត្យ កោសល្យវិច័យ រួចដឹកសពទៅធ្វើបុណ្យតាមប្រពៃណី  ៕