ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧:០០ មានករណីអគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៤៩៥ ផ្លូវ៣៦៩ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានដឹងថាម្ចាស់ផ្ទះឈ្មោះ ថោង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះអស់ចំនួន ២ខ្នងទាំងស្រុង និង ១ខ្នងឆេះខ្លោចទៀត តែសំណាងយកសម្ភារៈចេញទាល់។ រីឯទីតាំងខាងលើ ជាប្រភេទសំណង់ ឈេីប្រកស័ង្កសី ដែលមានទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ)។
ហេតុការនេះត្រូវបានពន្លត់បានទាំងស្រុង នៅវេលាម៉ោង ៨និង១០នាទីថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មេីរនឹង ១៦ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មេីរនឹង ១២ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មេីរនឹង ១២ម៉ែត្រគូប