ខេត្តពោធិ៍សាត់ ៖ យោងដីកាបង្គាប់ឲ្យបណ្ដោះអាសន្ន លេខ៣០ ឃ.ខ/២២ នារសៀលថ្ងៃព្រហស្បត្តិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាក្នុងការសើបសួរឲ្យបានល្អ បញ្ជាឲ្យភ្នាកងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំជនត្រូវចោទឈ្មោះ ហ៊ុំ ហាត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ពីបទៈ ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ដោយឡែក ៖ ជនកំណា..ចដុ.តឪពុកបង្កើតទាំងរស់ថា ដុតត្រីស៊ីខាងលើនេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់បញ្ជាក់បន្ថែមទៀតថា ជនសង្ស័យត្រូវបានចៅក្រមចោទ និងចេញដីកាឃុំខ្លួន(ហ៊ុំ ហាត)បានធ្វើសកម្មភាពចាប់ឪពុកបង្កើតឈ្មោះ ខំ ហ៊ា អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ ផ្ដួលអូសយកទៅដាក់លើគំនរសំរាម រួចយកដែកកេះដុតដោយនិយាយថា ដុតត្រីស៊ី បណ្ដាលឲ្យរលាកមួយចំហៀងខ្លួន(ធ្ងន់)ប៉ុន្តែសំណាងល្អបានសាច់ញ្ញាតិក្បែខាងជួយអន្តរាគមន និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ដើម្បីជួយសង្គ្រោះទាន់ពេល ៕